ចិន៖ កាលពីថ្មីៗនេះ គេហទំព័របណ្តាញសារព័ត៌មាន BBC បានចោទប្រកាន់ថា កម្មករ ធ្វើការក្នុង រោងចក្រ ដែលផលិត នូវ ផលិតផលផ្គត់ផ្គង់ ឲ្យក្រុមហ៊ុន Apple  ក្នុងប្រទេសចិន មានលក្ខខណ្ឌ ការងារ មិនល្អសមស្រប ។

ក្នុងនោះ បើយោងតាមរបាយការណ៍ របស់កម្មវិធីមួយ ហៅថា BBC Panorama បានបង្ហាញ ក្នុងរោងចក្រ ឈ្មោះ Pegatron ដែលជា រោងចក្រ ផ្គត់ផ្គង់ផលិតផលឲ្យ ក្រុមហ៊ុន Apple មានទីតាំង ក្នុងទីក្រុង សៀងហៃ បានរកឃើញថា រោងចក្រនេះបាន បំពានលក្ខខណ្ឌ ការងារ ទៅលើ ពេលវេលា ធ្វើការដូចជា បញ្ហា អត្តសញ្ញាណប័ណ្ណ ស្តង់ដាកន្លែងស្នាក់នៅ និង បុគ្គលិកជាក្មេង វ័យជំទង់ ជាដើម។ តាមប្រភព ដដែល បានបញ្ជាក់ថា វីដេអូឃ្លីបមួយ ដែលថត ជាសំងាត់ក្នុង រោងចក្រនេះ បាន បង្ហាញឲ្យឃើញ កម្មករដែល ធ្វើការរយៈពេល ១២ម៉ោង ក្នុងថ្ងៃ ជាច្រើននាក់ បានធ្វើការងារ ដោយ អស់កម្លាំង និង ខ្លះទៀត បានគេង លើតុ ខណៈពេលកំពុង បំពេញការងារ ទៀតផង ។

បើតាមសំដីរបស់ កម្មករម្នាក់ ដែលធ្វើការ រហូតដល់១៨ម៉ោង បានផ្តល់បទសំភាសន៍ដល់ BBC ដោយ លាក់អត្តសញ្ញាណ ថា រាល់ពេល ដែល គេ ត្រលប់ទៅ ផ្ទះស្នាក់របស់កម្មករ ពីកន្លែងធ្វើ ការងារ វិញ  រូបគេបាន មិនចង់កំរើក ឬក៏ក្រោកទៅ ចង់អាហារអ្វីឡើយ ទាំងអស់ ដោយសារ អ្វីដែល គេចង់ធ្វើគឺ សម្រាក ហើយ កម្មករនេះបានបន្តថា នៅពេល យប់ឡើង ខ្លួនគេង មិនស្រួលនោះទេ ដោយសារ មានអារម្មណ៍ ស្ត្រេស៍ ។

លើសពីនេះ BBC ក៏បានធ្វើដំណើរទៅ កាន់ កោះ Bangka ក្នុង ប្រទេសឥណ្ឌូនេស៊ី ជាទីកន្លែង ដែលគេដឹង ថាមាន ក្មេងៗអាយុ ត្រឹម១២ឆ្នាំ កំពុងធ្វើការដោយ ប្រមូល រ៉ែសំណ ប៉ាហាំង ដែល ឧស្សាហកម្ម ផលិតផល បច្ចេកវិទ្យា ជាច្រើនជុំវិញ ពិភពលោក ត្រូវការបានរ៉ែសំណ ប៉ាហាំងនេះ ហើយក្នុងនោះទីនេះ ក៏ជាកន្លែងផ្គត់ ផ្គង់ ចង្វាក់ផលិតកម្ម សំរាប់ ផលិតផល ក្រុមហ៊ុន Apple ផងដែរ ។


កុមារា Rainto អាយុ ១២ឆ្នាំ ធ្វើការនៅកន្លែងប្រមូលរ៉ែ (រូបភាព BBC)

ផ្ទុយទៅវិញ ក្រុមហ៊ុន Apple បានជំទាស់ចំពោះការ លើកឡើងរបស់កម្មវិធី BBC Panorama នេះ  ហើយ ក្រុមហ៊ុន Apple បានប្រាប់ ទៅ BBC ដោយបានលើកឡើងថា ក្រុមហ៊ុន Apple តែងតែធ្វើឲ្យ ប្រាកដថា កម្មករធ្វើការ ក្នុងរោងចក្រ ផ្គត់ផ្គង់ផលិតផលឲ្យ Apple គឺធ្វើការ ឲ្យស្មើភាព និង មានលក្ខខណ្ឌការងារ ប្រកបដោយសុវត្ថិភាព ។ ក្រុមហ៊ុន Apple បានបន្តថាសំរាប់លក្ខខណ្ឌ ពេលវេលាធ្វើការ សំរាប់ កម្មករច្រើនជាង ១លាន ក្នុងរោងចក្រ Pegatron នៅប្រទេសចិន គឺជាមធ្យមធ្វើការ ៥៥ ម៉ោងក្នុងសប្តាហ៍ ប៉ុណ្ណោះ ហើយ Apple ក៏បញ្ជាក់ ថា នេះជារឿងទូទៅ សំរាប់កម្មករដេកសំរាក មួយសំបក់ នៅពេលម៉ោងចប់ពីការងារ ។  បន្ថែមពីនេះ ក្រុមហ៊ុន Apple បន្តទៀត ថាក្រោយ ពីបញ្ហាកម្មករ ចិន១៤នាក់ បានសម្លាប់ខ្លូន ក្នុងរោងចក្រ Foxconn ដែលផ្គត់ផ្គង់ផលិតផល Apple កាលពីឆ្នាំ ២០១០ ដោយសារ លក្ខខណ្ឌ ការងារមិនល្អនោះ  ក្រុមហ៊ុន Apple ក៏បាន បង្កើតឲ្យមាន ក្រុមអ្នកឃ្លាំមើល និង សវនករ នៅក្នុងរោងចក្រ ផ្គត់ផ្គង់ផលិតផល Apple ទាំងអស់ ដើម្បីត្រួតពិនិត្យ លក្ខខណ្ឌការងារ របស់កម្មករ ក្នុងរោងចក្រទាំងឡាយ ។

លើសពីនេះ ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ថា ក្រុមហ៊ុន ក៏បានប្រើប្រាស់ រ៉ែសំណប៉ាហាំង ពីកោះ Bangka មែន ប៉ុន្តែមិនបាន ទិញពីកន្លែង រុករករ៉ែ ខុសច្បាប់នោះឡើយ ៕


កម្មករធ្វើការ ក្នុងរោងចក្រ Pegatron ក្នុងទីក្រុង សៀងហៃ បានដេកនៅពេលកំពុងធ្វើការ

វីដេអូ៖ ថតដោយសំងាត់ ចេញពីក្នុងរោងចក្រ Pegatron

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព BBC| Huffington

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]