ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤៖ ក្រុមហ៊ុន Panasonic ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានសម្រេចផ្តល់សិទ្ធិ ដល់ក្រុមហ៊ុន Q-Office ជាតំណាងចែកចាយ ផលិតផលម៉ាក Panasonic ផ្នែកប្រព័ន្ធទំនាក់ទំនង និងបោះពុម្ភ ជាផ្លូវការ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រចាំព្រះរាជាណាចក្រ កម្ពុជា។ ដើម្បីបញ្ជាក់ពីដំណឹងពិសេសនេះ ក្រុមហ៊ុន Q-Office បានរៀបចំនូវ ពិធីសម្ភោធន៏ ជាផ្លូវការ នូវផលិតផលថ្មី ម៉ាក Panasonic រួមជាមួយការបើកសន្និសិទ្ធិសារព័ត៌មាន នៅថ្ងៃទី១៩ ម្សិលមិញនេះ វេលោម៉ោង៥ និង៣០នាទីល្ងាច ក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញ ព្រមទាំងមានវត្តមាន ដ៏កិត្តិយសពីសំណាក់ ដៃគូរអាជីវកម្ម តំណាងចែកចាយ ក្រុមហ៊ុន និងអ្នកសារព័ត៌មាន ពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយ សរុបជាង២០០នាក់។

វត្តមានក្នុងពិធិសម្ភោធន៏ ផលិតផលថ្មី ចាប់ផ្តើមនៅល្ងាចម្សិលមិញនេះ និងការបើកសន្និសីទ សារព័ត៌មាន ត្រូវបានចូលរួមដោយ កញ្ញា Naoko Fukui នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Panasonic តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសសិង្ហបុរី និងលោក Timothy Kho នាយកផ្នែកទីផ្សារ ប្រចាំក្រុមហ៊ុន Q-Office ប្រចាំនៅកម្ពុជា។

កញ្ញា Naoko Fukui បានមានចំណាប់អារម្មណ៏ថា៖ ប្រទេសកម្ពុជា ត្រូវបានកំណត់ថាជា ផ្នែកមួយនៃទីផ្សារពិសេស របស់ក្រុមហ៊ុន Panasonic នៅតំបន់ អាស៊ីអាគ្នេយ៏ ដោយសារតែ សក្តានុពល ទីផ្សារមានការកើនឡើង ខ្ពស់ជាលំដាប់។ ក្នុងគោលបំណង សម្រេចបាននូវ សក្តានុពលផ្នែកលក់ ប្រចាំទីផ្សារពិសេសនេះ វាពិតជាមានសារៈសំខាន់បំផុត ក្នុងការកំណត់យក ដៃគូអាជីវកម្ម ប្រកបដោយសក្តានុពលខ្ពស់ ដើម្បីជំរុញឲ្យ ផលិតផល Panasonic ក្លាយជាផលិតផល អេឡិចត្រូនិចកំពូល សម្រាប់អ្នកប្រើប្រាស់ នៅកម្ពុជា ក៏ដូចជាបង្កើនទំនាក់ទំនង រវាងដៃគូពាណិជ្ជកម្ម ឲ្យកាន់តែប្រសើរផងដែរ។

អាស្រ័យហេតុនេះ យើងបានសម្រេចជ្រើសយក ក្រុមហ៊ុន Q-Office តំណាងចែកចាយ មានអាជ្ញាប័ណ្ណ សម្រាប់ផលិតផល Panasonic ប្រចាំព្រះរាជាណាចក្រ កម្ពុជា ដោយសារតែក្រុមហ៊ុននេះ មានបទពិសោធន៏ និងជំនាញផ្នែកលក់ និងទីផ្សារ ផលិតផលអេឡិចត្រូនិច នៅកម្ពុជា ពិសេសយើងក៏មាន ជំនឿជាក់ថា កម្ពុជានឹងរួមចំណែក យ៉ាងមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅលក់ ជាសកលរបស់ក្រុមហ៊ុន Panasonic ទៅដល់១០ ពាន់ពាន់លានយ៉េន ក្នុងខួបលើកទី១០០ របស់ក្រុមហ៊ុននៅឆ្នាំ ២០១៨ ខាងមុខនេះ។

ចក្ខុវិស័យរបស់ក្រុមហ៊ុន Panasonic គឺ A Better Life, A Better World (ការរស់នៅកាន់តែប្រសើរ ក្នុងពិភពកាន់តែប្រសើរ)។ យើងមានគោលដៅ ផ្គត់ផ្គង់នូវរាល់ តម្រូវការគ្រប់ប្រភេទ របស់អតិថិជន មិនថានៅផ្ទះ ការិយាល័យ ហាងទំនិញ សណ្ឋាគារ ឬទីប្រជុំជន ហើយ Panasonic មិនត្រឹមតែផ្គត់ផ្គង់ នូវផលិតផលជាច្រើនប៉ុណ្ណោះទេ តែថែមទាំងផ្គត់ផ្គង់ នូវដំណោះស្រាយ បម្រើសេវាកម្ម អតិថិជនផងដែរ។

លោក Timothy Kho នាយកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុន Q-Office មានប្រសាសន៏ថា៖ «យើងខ្ញុំពិតជា មានកិត្តិយសណាស់ ក្នុងការធ្វើជាតំណាង ឲ្យក្រុមហ៊ុន ផលិតផលអេឡិចត្រូនិច ដ៏ធំបំផុត របស់សាកលលោក នៅកម្ពុជា។ វាច្បាស់ណាស់ថា ភាពជោគជ័យរបស់ Panasonic គឺការបន្តប្តេជ្ញាចិត្ត និងផ្តោតយ៉ាងខ្លាំង តាមតម្រូវការ របស់អតិថិជន។ ក្រុមហ៊ុន Q-Office នឹងអនុវត្តតាមវប្បធម៌ ការងារដ៏ល្អនេះ ហើយប្តេជ្ញាចិត្ត ដើម្បីផ្តល់នូវសេវាកម្ម ដ៏ល្អប្រសើរ ជូនអតិថិជន របស់យើង។ យើងមានការជឿជាក់ថា គ្រប់ផលិតផល ផ្នែកប្រព័ន្ធទំនាក់ទំនង និងបោះពុម្ភទាំងអស់ របស់ Panasonic ពិតជាអាចបំពេញ តាមតម្រូវការរបស់ អតិថិជនទូទៅ ក្រុមហ៊ុន សណ្ឋាគារ គ្រប់ប្រភេទ នៅកម្ពុជា ពិសេស អតិថិជន ដែលត្រូវការដំណោះស្រាយ ប្រព័ន្ធទំនាក់ទំនង និងបោះពុម្ភ ជាកញ្ចប់តែម្តង។»

«ថ្ងៃនេះយើងមានផលិតផល Panasonic ចំនួន១៥ ដាក់បង្ហាញជូន ហើយអ្វីដែលពិសេសទៅទៀត គឺថាភ្ញៀវដែល ចូលរួមទាំងអស់ អាចធ្វើការសាកល្បង ផលិតផលទាំងនេះ ដោយផ្ទាល់ នៅស្តង់ពិសេស ចំនួន៣ប្រភេទ រួមមាន ប្រភេទផលិតផល ប្រើប្រាស់ក្នុងការិយាល័យ តូចៗ និងតាមផ្ទះ (SOHO), ប្រភេទកាមេរ៉ាសុវត្ថិភាព តាមផ្ទះ (Home Network) និងប្រភេទផលិតផល បម្រើក្នុងវិស័យ បដិសណ្ឋារកិច្ច (Hospitality)។»

ប្រភេទផលិតផលប្រើប្រាស់ ក្នុងការិយាល័យតូចៗ និងតាមផ្ទះ (SOHO)

យើងមានផលិតផលចំនួន៥ មកបង្ហាញនៅក្នុងស្តង់ រួមមាន Panasonic Video Intercom (VL-SW251) ដែលអាចបង្ហាញវីដេអូ នៅពេលមានមនុស្ស រង់ចាំខាងក្រៅ ការិយាល័យរបស់អ្នក ដែលអនុញ្ញាត ឲ្យអ្នកឆ្លើយតបភ្លាមៗ ប្រសិនបើជាភ្ញៀវសំខាន់។ ផលិតផលទីពីរគឺ Panasonic System PBX (KX-NS300) ជាប្រភេទប្រព័ន្ធ ទូរស័ព្ទទំនាក់ទំនង ដែលមានសំលេងទទួល ស្វ័យប្រវត្តិ ពីគ្រប់ការហៅចូលទាំងអស់ ពិសេសមានបន្ថែមមុខងារ ពិសេសមួយទៀត ដែលអនុញ្ញាត ឲ្យលោកអ្នក អាចធ្វើការហៅចូល មកការិយាល័យរបស់អ្នក ពីក្រៅប្រទេស តាមសេវាកម្ម អ៊ីនធឺណែត។ ប្រព័ន្ធ PBX នេះ ក៏អាចរួមបញ្ចូលជាមួយនឹង Video Intercom ដើម្បីអនុញ្ញាត ឲ្យអ្នកឆ្លើយតប ទៅអតិថិជន របស់អ្នកវិញ ដោយប្រើប្រាស់ទូរស័ព្ទ PBX។

មានផលិតផលដ៏អស្ចារ្យមួយទៀត នៅស្តង់នេះដែរ គឺក្តារខៀនអេឡិចត្រូនិច Panasonic Panaboard (UB-5838) ដែលអនុញ្ញាតឲ្យអ្នក អាចសរសេរបានទាំងសងខាង ដោយគ្រាន់តែចុច ប៊ូតុងមួយប៉ុណ្ណោះ ហើយអ្នកក៏អាច ព្រីននូវអ្វី ដែលលោកអ្នកបានសរសេរ នៅលើក្តារខៀននោះ ផងដែរ។ ផលិតផលមួយផ្សេងទៀត ដែលផ្តល់ភាពងាយស្រួលបំផុត គឺម៉ាស៊ីនស្គេន Panasonic (KV-S1015C) ដែលអនុញ្ញាតឲ្យលោកអ្នក ងាយស្រួលស្កេននាមប័ណ្ណ និងបញ្ចូលទៅកាន់កុំព្យូទ័រ របស់អ្នកភ្លាម ជាមួយកម្មវិធីប្រើប្រាស់ ងាយស្រួល។

ផលិតផលចុងក្រោយ ដែលមាននៅក្នុងទីតាំងបង្ហាញ ដែរនោះគឺ Panasonic All-In-One Printer (AIO MB2177CX) ភ្ជាប់ជាមួយនឹង មុខងារព្រីន ដោយសុវត្ថិភាព ដែលអនុញ្ញាតឲ្យ បំពេញលេខសម្ងាត់ សម្រាប់ការព្រីន ទៅលើឯកសារការងារសំខាន់ៗ របស់លោកអ្នក ដោយមានទំនុកចិត្ត។

ប្រភេទកាមេរ៉ាសុវត្ថិភាពតាមផ្ទះ (Home Network)

ឧបករណ៏ Panasonic Home Network ជាប្រព័ន្ធបណ្តាញ កាមេរ៉ាសុវត្ថិភាព តាមផ្ទះ ដែលអ្នកជួយតាមដាន ការពារផ្ទះលោកអ្នក ពីការលួចចូល។ Panasonic Home Network (KX-HN6000) មានកាមេរ៉ាទាំងខាងក្រៅ និងខាងក្នុងផ្ទះ និង Panasonic Home Network (KX-HN6002) មានកាមេរ៉ាក្រៅ និងខាងក្នុងផ្ទះ ជាមួយនឹង សិនសឺ (Censor) ពិសេស ហើយអាចថតរក្សាទុក នៅពេលមានចលនា ឬសកម្មភាពកើតឡើង។ ពិសេស វាក៏អាចផ្ញើរការជូនដំណឹង ដោយសំឡេងរោទិ៍ តាមទូរស័ព្ទឥតខ្សែ ទៅឧបករណ៏ Panasonic Cordless Handset (KX-HNH100) ឬ ទៅទូរស័ព្ទ ដែលបានតំឡើង កម្មវិធី Panasonic Home Network និងអាចហៅទៅ ទូរស័ព្ទដៃរបស់អ្នក ផ្ទាល់ផងដែរ។

ផលិតផល២ប្រភេទ បានបង្ហាញក្នុងស្តង់នេះ រួមមាន Panasonic Premium Design Phone (KX-PR150CXB) និង Panasonic PBC SIP Phone (KX-TGP500)។

ប្រភពផលិតផល បម្រើក្នុងវិស័យ បដិសណ្ឋារកិច្ច (Hospitality)

សម្រាប់ស្តង់ Panasonic Hotel Solution នេះ លោកអ្នកអាចនឹងបានយល់ ពីវិធីដែលផលិតផល Panasonic ត្រូវបានដាក់ភ្ជាប់ ប្រើជាមួយប្រព័ន្ធគ្រប់គ្រង សណ្ឋាគារ និងបដិសណ្ឋារកិច្ច។

Panasonic Hybrid PBX System (KX-NS300) ត្រូវបានបង្កើតឡើង សម្រាប់សណ្ឋាគារ មានទំហំតូច និងមធ្យម ប្រកបដោយតម្លៃសមរម្យ។ បន្ថែមពីនេះ លោកអ្នកអាចប្រើម៉ាស៊ីនស្កេន Panasonic (KV-S1015C) ដើម្បីស្កេន លិខិតឆ្លងដែន របស់ភ្ញៀវក្នុងសណ្ឋាគារ ហើយព័ត៌មានទាំងនេះ នឹងត្រូវបានចាប់យក ទៅក្នុងប្រព័ន្ធការិយាល័យ ទទួលភ្ញៀវ (Front Office System) ហើយឈ្មោះភ្ញៀវ និងលេខទូរស័ព្ទ បន្ទប់ស្នាក់នៅរបស់ភ្ញៀវ នឹងត្រូវបញ្ជូនទៅប្រព័ន្ធ PBX System ដើម្បីអនុញ្ញាត ធ្វើឲ្យមានការហៅទូរស័ព្ទ ទៅខាងក្រៅបាន។ លោកអ្នកក៏អាចធ្វើការ កំណត់ពេលវេលោ ដាក់ម៉ោងទូរស័ព្ទ ដាស់ភ្ញៀវពីដំណេកផងដែរ ដោយគ្រាន់តែធ្វើការកំណត់ ទៅក្នុងប្រព័ន្ធ PBX នេះប៉ុណ្ណោះ។ លោកអ្នកក៏អាចប្រើ ទូរស័ព្ទដៃផងដែរ ជាមួយកម្មវិធី Panasonic Smart Phone Room Extension អនុញ្ញាតឲ្យភ្ញៀវ រក្សាទំនាក់ទំនង តាមទូរស័ព្ទជាប់ ជានិច្ច ក្នុងបណ្តាញ Wifi ដូចគ្នា ឬតាមបណ្តាញ ទិន្នន័យចល័ត របស់សេវាទូរស័ព្ទ។

នៅពេលភ្ញៀវធ្វើការចាកចេញ ពីសណ្ឋាគារ បុគ្គលិកទទួលភ្ញៀវ អាចប្រើទូរស័ព្ទ Panasonic ឌីជីថល (DT5xx Key Phone) ដើម្បីភ្ជាប់ទៅកាន់ បន្ទប់អ្នកសំអាតសណ្ឋាគារ តាមរយៈទូរស័ព្ទ Panasonic ឥតខ្សែ DECT Phone (TGB210) ក្នុងការបញ្ជាក់ពីការប្រើប្រាស់ នានាក្នុងបន្ទប់ របស់ភ្ញៀវ ដូចជាការប្រើប្រាស់ សំភារៈ ឬភេសជ្ជៈ ក្នុងមីនីបារ (Minibar) ក្នុងបន្ទប់ជាដើម។ បន្ទាប់មក លេខទូរស័ព្ទភ្ជាប់ទៅកាន់បន្ទប់ និងឈ្មោះភ្ញៀវ នឹងត្រូវបានលុបចេញភ្លាមផងដែរ។ ចុងក្រោយ គ្រប់វិក្ក័យប័ត្រចំណាយ របស់ភ្ញៀវ នឹងត្រូវបានចាប់ចេញ ពីប្រព័ន្ធគ្រប់គ្រង សណ្ឋាគារ ហើយព្រីនចេញ ពីម៉ាស៊ីនព្រីន Panasonic (KX-MB2130CX)។

អំពីក្រុមហ៊ុន Panasonic តំបន់អាស៊ីប៉ាស៊ីហ្វិក

ក្រុមហ៊ុន Panasonic តំបន់អាស៊ីប៉ាស៊ីហ្វិក ផ្គត់ផ្គង់នូវរាល់ផលិតផល គ្រប់ប្រភេទ ជាមួយដំណោះស្រាយ ការងារការិយាល័យនានា ទូទាំងតំបន់ ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៏ (APAC)។ ក្រុមហ៊ុនផ្តោតលើការលើកកម្ពស់ ផ្នែកជំនួញ និងជំនួញ និងអាជីវកម្ម ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (APAC) រួមមានដំណោះស្រាយថាមពល ខណៈរក្សាបាននូវ កំណើនរវាង អាជីវកម្ម និងអតិថិជន ស្របតាមទិសដៅ ជាសកលរបស់ក្រុមហ៊ុន។

អំពីក្រុមហ៊ុន Q-Office

Q-Office គឺជាក្រុមហ៊ុន ឯកជនមួយ ដែលបានចុះបញ្ជី ពាណិជ្ជកម្ម នៅកម្ពុជាក្នុងឆ្នាំ ២០១៤។ Q-Office ត្រូវបានផ្តល់សិទ្ធិចែកចាយ ប្រព័ន្ធ Panasonic និងផលិតផលផ្នែក ប្រព័ន្ធទំនាក់ទំនង របស់ Panasonic គ្រប់ប្រភេទ។ Q-Office ក៏ត្រូវបានផ្តល់សិទ្ធិ ចែកចាយ នៅកម្ពុជា សម្រាប់ទូរស័ព្ទម៉ាក Acer និង Tablets ផងដែរ។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]