អាមេរិក៖ អាថ៌កំបាំង នៃវិធីសាស្ត្រធ្វើឲ្យដុំដែករាងមូលអាច ហោះបាន ត្រូវបាន ទំលាយដោយ បុរសម្នាក់ ដែលរបៀប នៃការធ្វើគឺ ងាយៗ ដែលប្រិយមិត្តអាចយកទៅប្រើសំដែង បោក បញ្ឆោត មិត្តភក្តិជាការ កំសាន្តសប្បាយបាន។

ការសំដែងនោះ ធ្វើឡើងដោយលោក Al Yankovic វ័យ៥៥ ឆ្នាំ ហើយត្រូវបាន បង្ហោះចូល ក្នុង Youtube។ គ្រាន់តែ បង្ហោះភ្លាមមិន បានប៉ុន្មានផង មានអ្នកចុចមើលជាង ៣២០,០០០ ហើយតាមរយៈ វីដេអូនេះដែរ លោក Al' Yankovic បានថ្លែងអំណរគុណ ដល់អ្នកលេងសៀក ដ៏ល្បីម្នាក់ របស់ អាមេរិក មានឈ្មោះថា Justin Willman ដែលជាអ្នកបង្រៀន ស្នៀតនេះដល់គាត់។

ចង់ដឹងថាអាថ៌កំបាំងសៀក រហស្សកម្មនេះអស្ចារ្យ និងងាយស្រួលធ្វើប៉ុនណា សូមមើលវីដេអូខាងក្រោម ទាំងអស់គ្នា៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

បើនិយាយពីរឿងអាថ៌កំបាំងវិញ រឿងអាថ៌កំបាំងរបស់ ចង្វាក់រាំរបស់ Michael Jackson ដែលផ្អៀងខ្លួនអស់មួយជំហរ ហើយមិនដួលទៀតនោះ ក៏ត្រូវបានទម្លាយកាលពីពេលថ្មីៗនេះផងដែរ។

ប្រិយមិត្តច្បាស់ជាស្គាល់ហើយ នូវអតីតស្តេចចម្រៀង Pop លោក Michael Jackson តាមរយៈបទចម្រៀង និងក្បាច់រាំដ៏រស់រវើក របស់គាត់ដែលកម្រ មានអ្នកណាអាចធ្វើដូចណាស់ តែក្នុងនោះក៏នៅមាន អាថ៌កំបាំងមួយដ៏សំខាន់ ដែលនៅមានមនុស្ស មួយចំនួនមិនទាន់បានដឹងនៅឡើយ ជុំវិញក្បាច់រាំដ៏អស្ចារ្យនេះ។

ចំណុចមួយដែល ធ្វើឲ្យមនុស្សជាច្រើន នៅតែឆ្ងល់គិតមិនចេញ នោះគឺជារបៀបរាំរបស់ Michael Jackson ដោយរូបគាត់បាន ផ្អៀងខ្លួនសឹងតែអស់ ជំហរទៅហើយ តែគាត់មិនដួល ហើយដែលក្បាច់ នេះផងដែរយើង ឧស្សាហ៍ឃើញគាត់ប្រើ នៅក្នុងបទ “Smooth Criminal”។

បើយោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា តាមពិតទៅរបៀបរាំ ដ៏អស្ចារ្យមួយនេះ គឺមានអាថ៌កំបាំងមួយ ដែលនៅពីក្រោយវា ហើយមានមនុស្សជាច្រើន នឹកស្មានមិនដល់ ដោយអ្នកខ្លះយល់ថា Michael គឺអាចប្រើខ្សែលួស ចងខ្លួនឯងដើម្បី អាចឲ្យគាត់ផ្អៀងខ្លួន សឹងតែមួយជំហរ ពោលគឺ៤៥ដឺក្រ ហើយមិនដួលទៀត តែតាមពិតទៅ នោះគឺមកពីស្បែកជើង មួយគូដ៏អស្ចារ្យ របស់គាត់ប៉ុណ្ណោះ។

ស្បែកជើងដ៏អស្ចារ្យដែល Michael តែងតែពាក់ពេលដែល គាត់ឡើងសម្តែងនោះគឺ មានសមត្ថភាពខ្ពស់ ហើយវាផលិតឡើងតែម្តងប៉ុណ្ណោះ គឺនៅជំនាន់របស់ Michael Jackson នេះផ្ទាល់តែម្តង។ ស្បែកជើងនេះ មានលក្ខណៈពិសេសម្យ៉ាង នោះគឺវាមាន រន្ធបន្ថែមទៀត នៅពីក្រោមកែងរបស់វា ដែលវាអាចពង្រីករន្ធ ទាំងនោះទៅតភ្ជាប់ ជាមួយនឹងវីស ដែលមាននៅលើឆាក ដើម្បីអាចធានាបាន នូវលំនឹងរបស់ Michael នៅពេលដែលរូបគាត់ ផ្អៀងខ្លួនម្តងៗ។

បើតាមការបន្ថែម របស់ប្រភពដដែលនេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ១៩៩២ ស្បែកជើងប្រភេទនេះ គឺស្ថិតនៅក្រោម ការប្រើប្រាស់ជាលក្ខណៈ កម្មសិទ្ធិបញ្ញារបស់លោក Michael Jackson និង​ Dennis Tompkins ហើយតាំងពីដើមរៀងមក Michael ធ្លាប់ពាក់ស្បែកជើងនេះ ឡើងសម្តែងខុសបច្ចេកទេស តែម្តងគត់កាលពីខែកញ្ញា ឆ្នាំ១៩៩៦ តែកាលនោះគាត់ អាចគ្រប់គ្រងស្ថានការណ៍បាន មិនមានផលប៉ះពាល់ អ្វីធ្ងន់ធ្ងរនោះឡើយ។

គូសបញ្ជាក់ផងដែរថា សព្វថ្ងៃនេះស្បែកជើងដ៏អស្ចារ្យមួយគូនោះ ត្រូវបានដាក់តាំង នៅឯហាងកាហ្វេ Hard Rock ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្រោយពីវាត្រូវបាន ដាក់លក់ដេញថ្លៃ ក្នុងតម្លៃ៦សែនដុល្លារ បន្ទាប់ពីមរណភាព របស់ Michael Jackson កាលពីឆ្នាំ២០០៩ រួចមក៕

ចំណុចពិសេសរបស់ ស្បែកជើងមួយគូនោះ
ក្បាច់រាំដ៏អស្ចារ្យរបស់ Michael Jackson ដែលគាត់ផ្អៀងខ្លួន ឡើងដល់៤៥ដឺក្រ ហើយមិនដួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]