រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈពេលដែលបានឃើញ ក្រុមអ្នក រត់ម៉ូតូ រ៉ឺម៉កកង់ បីរាប់សិបនាក់ ប្រដាប់ដោយវិទ្យុទាក់ទងគ្រប់ដៃ រត់ឆ្វេកឆ្វាចនាំគ្នាដេញ ស្ទាក់ចាប់ រថយន្ត ម៉ាកតូយ៉ូតា វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២M-៩១១៨ មួយគ្រឿង ក្រោយពីមាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ហើយរថយន្តនោះ ព្យាយាមបើករត់ ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី ១៩ ធ្នូ ២០១៤ ស្ថិតនៅ ចំណុចផ្លូវ លេខ២៨៨ កែងនិង ផ្លូវលេខ១៦៣ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។

តាមប្រភពពីបុរសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់បានឱ្យដឹងថា មុនពេលភ្ញាក់ផ្អើលនេះ គឺក្រុម អ្នក រត់ម៉ូតូ រ៉ឺម៉កកង់បី របស់សមាគមរួមគ្នា ដើម្បីអភិវឌ្ឍកម្ពុជា បានធ្វើការប្រកាសតាមវិទ្យុទាក់ ទងឱ្យជួយ ស្ទាក់ និងដេញតាម រថយន្តមួយគ្រឿង ដែលបានបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នក រត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ ហើយថែមទាំង បានដកយក កូនសោម៉ូតូ និងវិទ្យុទាក់ទង យកទៅជាមួយផង ។

ដោយមានការប្រកាសតាមវិទ្យុទាក់ទងឱ្យតាមស្ទាក់ចាប់រថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ ខាងលើ ពួកគាត់ដែល ជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បីដែលមានវិទ្យុទាក់ទងគ្រប់ដៃរាប់សិបគ្រឿង នោះ ក៏នាំគ្នា ដេញតាម និងឃាត់បាន ភ្លាមៗផងដែរ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]