ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ពីខេត្តបាត់ដំបង នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី១៩ ធ្នូ ២០១៤ នេះថា គឺនៅតែបន្តមាន ប្រជាពលរដ្ឋមកពិនិត្យ ធ្វើតេស្តឈាម ដើម្បីរកមេរោគអេដស៍មាន ចំនួនលើសពី១០០០នាក់ហើយ ដែលមកពីភូមិ-ឃុំផ្សេងៗគ្នា តែយើង មិន ដឹងពីចំនួនពិតប្រាកដ អ្នកផ្ទុកមេរោគអេដស៍ កើនឡើង ដល់ប៉ុន្មាននោះទេ ព្រោះត្រូវបានបិទ ។

ប្រភពបានឱ្យដឹងទៀតថា នៅព្រឹកនេះ គេឃើញមានក្រុម គ្រូពេទ្យកូរ៉េជាច្រើននាក់ បានចុះមកធ្វើការផ្តល់ថ្នាំ សង្កូវគ្រប់ប្រភេទជូនដល់ ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃ ។

គួរបញ្ជាក់ថា ចំណែកលោកគ្រូពេទ្យ យ៉ែម ជ្រិន ដែលសមត្ថកិច្ច ឃាត់ខ្លួនពីបទបង្កឱ្យឆ្លង មេរោគអេដស៍ក្នុងភូូមិរកានោះ ត្រូវបានកំពុងឃុំ ខ្លួន នៅស្នងការនៅឡើយ ដោយស្ថិតក្នុងការ គ្រប់គ្រងរបស់សមត្ថិច្ច និងកំពុងធ្វើការស៊ើបអង្កេតបន្ត រីឯក្រុមគ្រួសារ របស់លោកគ្រូយ៉ែន ជ្រិត វិញ ក៏កំពុងត្រូវបាន ការពារសុវត្ថិភាពដែរ ប៉ុន្តែគេមិនដឹងថា ពួកគេកំពុង ស្ថិតនៅទីណានោះទេ ៕


ប្រជាពលរដ្ឋមកធ្វើតេស្តឈាមរកមេរោគអេសដ៍

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]