ខេត្តប៉ៃលិន៖ កន្លែងដក និងដាក់ធ្មេញចំនួន៧កន្លែង នៅ៨ ឃុំ\សង្កាត់ ទូទាំងខេត្តប៉ៃលិន ត្រូវបានមន្ទីរសុខាភិបាល ខេត្តសហការជាមួយ មន្ត្រីសាលាដំបូងខេត្ត ដឹកនាំសមត្ថកិច្ច នគរបាលស្នងការខេត្ត ដោយមានមេភូមិ ចៅសង្កាត់ និងមេឃុំ ចូលរួមចុះទៅធ្វើការបិទផ្អាក ដំណើរ ការ បន្ទាប់ពី ខាងមន្ទីរសុខាភិបាល បានទទួលសេចក្តី ប្រកាសពីក្រសួង ហើយចេញលិខិតជូនដំណឹង ជាច្រើនលើកច្រើនសារ រួចមកឱ្យ ផ្អាក ដំណើរការដ ល់ម្ចាស់ទីតាំងណា ដែលគ្មានច្បាប់អនុញ្ញាត ព្រោះពួកគេ គ្មានបទពិសោធន៍ និង គ្មានសញ្ញាបត្រត្រឹមត្រូវ តាមច្បាប់ ។

ការចុះបិទកន្លែងដក និងដាក់ធ្មេញទាំងនេះ បានធ្វើឡើងកាលពី វេលាម៉ោង ៣រសៀលថ្ងៃទី១៨ ធ្នូ ២០១៤ នៅក្នុង ក្រុងប៉ៃលិន ចំនួន ៤កន្លែង និងនៅក្នុងស្រុក សាលាក្រៅ ចំនួន៣កន្លែង ៕


កន្លែងដក និងដាក់ធ្មេញដែលគ្មានច្បាប់អនុញ្ញាត







មន្ទីរសុខាភិបាលខេត្តប៉ៃលិនចុះបិទកន្លែងដក និងដាក់ធ្មេញចំនួន៧កន្លែងគ្មានច្បាប់អនុញ្ញាត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]