រាជធានីភ្នំពេញ៖ គូស្នេហ៍មួយគូកំពុងតែអង្គុយ សាងសងគ្នានៅលើបង់ថ្ម លើសួនច្បារ មុខវត្តឧណ្ណាលោម ត្រូវជនសង្ស័យ២នាក់ ដក កាំភ្លើង និងកូនកាំបិតភ្ជង់ ហើយវាយមួយស្នាប់ដៃ បណ្តាលឲ្យបែកក្បាល ប្លន់យកម៉ូតូ និងទូរស័ព្ទដៃម៉ាកសាំសុង គេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបង្ កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ធ្នូ តាមមហាវិថីព្រះស៊ីសុវត្ថិ ចំណុចរង្វង់ មូលព្រះនរាយណ៍ មុខវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះជាម្ចាស់ ម៉ូតូមានឈ្មោះ លី ខាង ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររៀបការ៉ូឡា ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នារីជាសង្សារមានឈ្មោះ ចន ធា អាយុ៣១ឆ្នាំ ធ្វើការជាមួយគ្នា ។ បើតាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I 2025 ឌុបគ្នាទៅអង្គុយលេង នៅលើបង់មុខវត្តឧណ្ណាលោម ដោយ ចតម៉ូតូទុកនៅក្បែរខ្លួន ហើយពួកគេបានអង្គុយ សាសងអូនបង ផ្អែមល្ហែម ស្រាប់តែមានជនសង្ស័យ២នាក់ ដើរចូលទៅដល់ដកកាំភ្លើង និងកូនកាំបិតភ្ជង់ ហើយជនសង្ស័យម្នាក់ បានយកស្នាប់ដៃវាយមក លើរូបគេចំនួន៣ស្នាប់ដៃ បែកក្បាល និងចំខ្នងរងរបួស ។

បន្ទាប់មកជនសង្ស័យ បានប្លន់យកម៉ូតូ តែមុននឹងចេញទៅ ជនទាំងនោះបានគំរាមប្លន់យក ទូរស័ព្ទម៉ាកសាំសុងពីស្ត្រីជា សង្សារមួយគ្រឿង ទៀត ទើបជិះម៉ូតូចេញទៅបាត់ ។

ក្រោយពេលកើតហេតុ មានបក្សពួករបស់ជនសង្ស័យ ម្នាក់ទៀតជិះម៉ូតូ ស្មាសមួយគ្រឿង មកដល់ធ្វើជាសួរថា អម្បាញ់មិញចោរប្លន់យកម៉ូតូ ចឹងទុកឲ្យគេជា អ្នកជិះដេញតាមឲ្យ រួចហើយជិះចេញទៅបាត់រហូត ។ ចំណែកជនរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ័យជំនះ ៕


ប៉ុស្តិ៍នគរបាលជ័យជំនះ

គូស្នេហ៍ដែលចោរភ្ជង់ប្លន់ម៉ូតូ និងទូរស័ព្ទ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]