ភ្នំពេញ៖ កាលពីប៉ុន្មាន ម៉ោងមុននេះ នៅលើទំព័រ ហ្វេសប៊ុក របស់សារព័ត៌មាន កោះសន្តិភាព គេឃើញមាន វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះ ដោយលោក ថោង សារ៉ាត់ ចេញមុខផ្ទាល់ អំពាវនាវស្នើសុំ កិច្ចអន្តរាគមន៍ ពីប្រមុខ រាជរដ្ឋភិបាល កម្ពុជា។

ក្នុងវីដេអូឃ្លីប ដែលមានរយៈពេល ៤ នាទី លោក ថោង សារ៉ាត់ មិនត្រឹមតែ ធ្វើការបកស្រាយ ដោយលើកហេតុផល ពីរចំណុច ដើម្បីបង្ហាញថា លោកមិនមាន ជាប់ពាក់ព័ន្ធ នឹងករណីឃាតកម្ម ទៅលើលោក ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ នោះទេ ថែមទាំងសុំកិច្ចអន្តរាគមន៍ ពីសម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៀតផង។

គួរបញ្ជាក់ផងដែរថា សំណុំរឿង ពាក់ព័ន្ធនឹងករណី បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅតែជារឿងរសើបមួយ ស្ថិតនៅក្នុងចិត្ត របស់មហាជនទូទៅ គ្រប់មជ្ឈដ្ឋាន ដោយមកទល់ពេលបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុង តាមចាប់ខ្លួន លោក ថោង សារ៉ាត់ ដែលជាមេក្លោង នៅពីក្រោយ ព្រមទាំងឃាត់ និងឃុំខ្លួន អង្គរក្ស ៤ នាក់ របស់លោក រួមមាន ឈ្មោះ សៀង វាសនា ហៅស្នា, ឈ្មោះ លី សៅ ហៅ វី, ឈ្មោះ មាស សម្បត្តិ និង កូយ ចាន់ថុល៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូ ដកស្រង់ពីហ្វេសប៊ុក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]