អេហ្ស៊ីប៖ យោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកបុរាណវិទូមួយក្រុម បានរកឃើញ កន្លែងកប់សាកសព បុរាណ អាយុកាល ១,៥០០ឆ្នាំ មុន មួយកន្លែង ស្ថិតនៅ ភាគកណ្តាល ប្រទេស អេហ្ស៊ីប ដែល មាន ខ្មោចមុំាមី ច្រើនជាង មួយលានសាកសព ឯណោះ ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ ពេលនេះ បានធ្វើការជីកកកាយ និង បានរក ឃើញ សាកសព ច្រើនជាង ១,៧០០ ដែល សាកសពទាំងនោះ ត្រូវបានរក្សាទុកដូចជា ខ្មោចមុំាមី នៅ តំបន់វាលខ្សាច់ Faiyun ស្ថិតនៅ ប្រហែល ៩៦គីឡូម៉ែត្រ ភាគខាងត្បូង ទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ ប៉ុន្តែក្រុមការងារនេះ បានជឿជាក់ថា ខ្មោចមុំាមី ដែលកប់ នៅកន្លែងនេះ មានរហូតដល់ ១លាន ដែល ត្រូវបាន បញ្ចុះ ក្នុង កន្លែងបញ្ចុះសាកសព ដ៏ធំនេះ ក្នុងជំរៅ ២២.៩ ម៉ែត្រ  ។

បន្ថែមពីនេះទៀត ខ្មោចមុំាមី ទាំងនេះ ត្រូវគេកប់ នៅរវាង សតវត្យទី ១ និង ទី ៧ នៃ គ.ស ក្នុងពេល ដែល ប្រទេសអេហ្ស៊ីប ស្ថិតក្រោមការ គ្រប់គ្រងរបស់ ជនជាតិរ៉ូមុំាង និង អាណាចក្រ Byzantine។ ប្រភព ដដែល បានបញ្ជាក់ថា ក្រុមបុរាណវិទូ ក៏បានរកឃើញខ្មោចមុំាមី ខុសប្លែកពី ការរកឃើញ  ពីលើកមុនៗ  ដែលជាខ្មោចមុំាមី ធ្លាប់ជា មនុស្សសំខាន់ៗ ឬ មានឋានៈជាអធិរាជ ខ្សែរាជវង្ស នៅសម័យ អេហ្ស៊ីបបុរាណ ប៉ុន្តែ សំរាប់ នៅកន្លែងកប់សាកសពនេះ គឺជាកន្លែង បញ្ចុះសាកសពដ៏ធំ មួយ ដែលបានបញ្ចុះ ខ្មោចមុំាមី នៃប្រជាជន សាមញ្ញា ធម្មតាទៅវិញ។

លើសពីនេះ ក្រុមបុរាណវិទូក៏បាន រកឃើញថា ខ្មោចមុំាមីជាច្រើន ត្រូវផ្គុំភ្ជាប់គ្នា ដោយសរសៃ សក់ ដែលខ្លះ ត្រូវចងផ្គុំគ្នា ដោយសក់ មានពណ៌ ទង់ដែង និងភាគច្រើន ត្រូវចងផ្គុំដោយ សរសៃសក់ ពណ៌ ក្រហម។ អ្វីដែលចម្លែក ក្រុមបុរាណវិទូ ក៏បានរកឃើញ ខ្មៅមុាំមី មួយ មានកម្ពស់ រហូតដល់ ជាង ២ ម៉ែត្រ ទៀតផង។

គួរបញ្ជាក់ថាបើតាមសាស្ត្រាចារ្យ Muhlestein ដែលដឹកនាំការជីក កកាយនេះ បាននិយាយថា វាជារឿង ពិបាកមួយ ក្នុងការកំណត់ ថាតើខ្មោចមុំាមីទាំងនេះជា សាកសព ប្រជាជនពីតំបន់ ណាខ្លះ ត្រូវបានគេ យកមកបញ្ចុះ។ ក្នុងនោះ គាត់ក៏បាន ពន្យល់ដែរថា ខ្មោចមុាំមី មានកម្ពស់ ខ្ពស់ រហូតដល់ជាង ២ម៉ែត្រ អាចបណ្តាល មកពីជំងឺ ធ្វើឲ្យលូតកម្ពស់ ខុសប្រក្រតី ខណៈ ខ្មោចមុំាមី ដែលចងផ្គុំ ដោយសក់ អាចជា ការបញ្ចុះ រួមគ្នា ជាលក្ខណៈគ្រួសារ។ ទោះបីជាយ៉ាងណា គាត់បន្តថា ក្រុមការងារ របស់គាត់ នឹងធ្វើសិក្សាស្រាវជ្រាវ បន្តទៀត ទៅលើ ខ្មោចមុំាមី ទាំងអស់នេះ៕

 





ក្រុមអ្នកបុរាណវិទូ កំពុងជីកកកាយ និង លើកសាកសពចេញពីក្នុងកន្លែងបញ្ចុះសាកសពបុរាណ


ទីតាំងដែលរកឃើញ កន្លែងបញ្ចុះសាកសពបុរាណនេះ 

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]