កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងទៅនេះ ក្រុមហ៊ុន មេនដុម ខបភឺរ៉េសិន បានរៀប ចំកម្មវិធី សន្និសិទ សារពត៌មាន ដេីម្បីថ្លែង អំណរគុណដល់ ដេប៉ូចែកចាយ និង អាជីវកររបស់ខ្លួន នៅសណ្ឋាគារ ណាហ្គាវើល ។

លោក សុីបូ៊យ៉ា តំណាង ក្រុមមេនដុម ខបភឺរ៉េសិន បានថ្លែងថា ហ្គេតប៊ីគឺជា ផលិតផល របស់ ក្រុមហ៊ុនមេនដុម ហើយហ្គេតប៊ី គឺជាផលិត សំរាប់បុរសដែលរួម មាន ហ្គេតប៊ី ស្តាយ៍លីង វ៉េក (GATSBY STYLING WAX), វ៉តធឺក្លស (Water Gloss) ស្រ្ពៃបាញ់ ក្លៀក ហ្គេតបី និង ទឹកអប់ ហ្គេតប៊ីជាដើម មិនត្រឹម តែប៉ុណ្ណោះថ្មីៗនេះ ក្រុមហ៊ុន មេនដុម ទើបតែសម្ពោធ ផលិតម្សៅផាត់ ភីកសុី ដែលជា ធូវ៉េខេកផាវឌឺ ដំបូងគេនៅកម្ពុជា នៅទីក្រុងកោះពេជ្រ នេះគឺជា ភាពជោគជ័យ ថ្មីមួយទៀតក្រោយពី ក្រុមហ៊ុនមេនដុម ទទួល បានភាពជោគជ័យ លើទីផ្សារផលិ តផលសំរាប់បុរស ។

លោកក៏បានបន្ថែមទៀតថាក្រុមហ៊ុន មេនដុមមានភាពជោគជ័យដូច ពេលបច្ចុប្បន្ន ដោយសារ តែការ គាំទ្រ សហការ យ៉ាងល្អពី អាជីវករទាំងអស់ ដែលតែងតែណែនាំហ្គេតប៊ី ដល់ អតិថិជន ហេតុ ដូចនេះ ទើបក្រុមហ៊ុន បានរៀបចំកម្មវីធី សន្និសិទ សារពត៌មាន ដេីម្បីជប់លៀង ថ្លែង អំណរគុណ និងដើម្បីបង្កើន ភាពស្និទ្ឋិស្នាល ដល់អតិថិជន ទាំងអស់ដែល បានគាំទ្រ ផលិតផល ហ្គេតប៊ី តាំងពីហ្គេតប៊ី មកដល់ទីផ្សារកម្ពុជា នាថ្ងៃដំបូង ។ លោកក៏បាន សំណូមពរអោយ អតិថិជន ទាំងអស់គាំ ទ្រផលិតផល ថ្មីមួយទៀតរបស់ ក្រុមហ៊ុន មេនដុម គឺផលិតផល ម្សៅផាត់ ភីកសុី ដែលបាន ចាប់ផ្តើម ចរាចរណ៍ លើទីផ្សារ កម្ពុជាហើយ។ តំណាង អាជីវករ ទាំងអស់ បាន សំដែងភាព រីករាយ ជាមួយនឹងការរៀប ចំកម្មវិធីដ៏ សប្បាយរីក រាយនេះឡើង ដើម្បីអោយពួក គាត់បាន ជួបជំុគ្នា លេងហ្គេមកំសាន្ត សប្បាយជា ពិសេស ការឈ្នះ រង្វាន់ដ៏ ច្រើនសន្ឋឹក សន្ឋាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា ហ្គេតប៊ី និង ភីកសុីជាផលិតផល ដែលចែកចាយ ផ្តាច់មុខ ដោយ ក្រុមហ៊ុន ឌីខេ អេអេច ខេមបូឌា ហេតុដូចនេះសូម រកទិញផលិតផលដែលមាន បិទស្ទីកគ័រ ឌីខេ អេសអេច ដើម្បីទទួល បានផលិតផលដែលមានគុណភាព ៕








បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]