ចិន៖ ជើងហោះហើរ CA433 របស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលធ្វើដំណើរចេញពី ទីក្រុងឆុងឈីង ឆ្ពោះទៅកាន់ ទីក្រុងហុងកុង ប៊ិះត្រូវបង្ខំចិត្តហោះត្រលប់ក្រោយ កាលពីថ្ងៃពុធ ទី ១៧ បន្ទាប់ពីស្ត្រីជនជាតិចិន ជាអ្នកដំណើរ ក្នុងយន្តហោះ ៤ នាក់ បានបើកឆាកប្រយុទ្ធ បង្កការភ្ញាក់ផ្អើលនោះ។

ដំណើរដើមទង នៃជម្លោះខាងលើ កើតឡើងនៅពេលដែល ស្ត្រីជនជាតិចិន ពីរនាក់ បានឈ្លោះប្រកែកគ្នា ពាក់ព័ន្ធទៅនឹង សម្លេងយំរំខាន របស់ក្មេងតូចម្នាក់ ដោយអ្នកដំណើរ ដែលអង្គុយពីក្រោយ និងនៅក្បែរក្មេងតូច បានស្តីបន្ទោសឲ្យ អ្នកដំណើរ ដែលអង្គុយនៅពីមុខថា បន្ទាបកៅអីមកក្រោយ មិនខ្លាចក្រែងចិត្ត អ្នកនៅក្រោយសោះ។

ភ្លាមៗបន្ទាប់ពីផ្ទុះជម្លោះ ឈានដល់ការ ប្រតាយប្រតប់គ្នា គេសង្កេតឃើញ មានកិច្ចអន្តរាគមន៍ ពីបុគ្គលិក នៅលើយន្តហោះ។ ពួកគេ បានបំបែក អ្នកដំណើរ ទាំង ៤ នោះ ឲ្យអង្គុយឆ្ងាយពីគ្នា ដោយព្រមានថា បើនៅតែបន្តឈ្លោះគ្នា យន្តហោះនឹងហោះត្រលប់ទៅក្រោយ ពេលនោះអ្នកទាំងអស់គ្នា នឹងមានរឿងធំ ជាមិនខាន។ នៅទីបំផុត យន្តហោះក៏បានចុះចត នៅព្រលានយន្តហោះ ហុងកុង នាវេលាម៉ោង ១០ នឹង ២០ នាទី ព្រឹក បន្ទាប់ពីហោះហើរ រយៈពេល ១ ម៉ោង នឹង ២០ នាទី។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវអាម៉ាស នៅលើយន្តហោះ របស់ជនជាតិចិន ហាក់កើតឡើង ជាញឹកញាប់ ដោយរឿងរ៉ាវ ពាក់ព័ន្ធនឹង ការបើកទ្វារអាសន្ន (Emergency Exit) ផ្តេសផ្តាស ទាំងពីរករណី នៅថ្ងៃទី ១២ និង ១៤ ព្រមទាំងរឿងរ៉ាវ ចាក់មីស្រុះទឹកក្តៅ ទៅលើ នារីអាកាសចរ មិនទាន់ស្ងប់ ស្រួលបួលផង ឥឡូវចូរដល់រឿងរ៉ាវ ប្រតាយប្រតប់ទៀតហើយ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ Straits Times | បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]