រឿងដែលល្បីបំផុត ប្រចាំឆ្នាំ២០១៤ និង ចំណាយដើមទុនអស់ ២៥០ លានដុល្លារ “The Hobbit : The battle of the Five Armies” គឺជាភាព យន្ត បែបដំណើរ ផ្សងព្រេងនិង ការធ្វើសង្គ្រាមរវាង មនុស្សធម្មតា មនុស្សតឿ ទេវៈ បិសាច និង ពពួកយក្ស  ដែលរៀបរាប់ពី ការធ្វើ ដំណើរ និង ឆ្ពោះទៅកាន់ការ ប្រយុទ្ធរវាងទ័ព របស់ ក្រុមភាវៈទាំង ៥ នេះ ដើម្បីដណ្តើមអំណាចគ្នា និង រាជាណាចក្រទ្រព្យសម្បត្តិ ( Kingdom of Treasure)  ក្រោយពី សត្វនាគដ៏កំណាច ដែលមក បំផ្លាញអាណាចក្រនេះ បាន ងាប់បាត់ហើយ នោះ ។

ពេលនេះ ភាពយន្តដ៏ល្បី ប្រចាំឆ្នាំនេះបាន មកដល់រោងភាពយន្ត មេជើ ស៊ីណេផ្លិច (Major Cineplex) នៅផ្សារទំនើបអ៊ីអន ហើយ ដែលនឹងចាប់ ផ្តើម ចាក់បញ្ចាំងនៅក្នុងបុណ្យណូអែល ថ្ងៃទី ២៥ ធ្នូ ២០១៤ ខាងមុខនេះ ។

ឥលូវនេះជាពេលវេលា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ថ្មី ពីការទស្សនា ខ្សែភាពយន្តធម្មតាៗ ឲ្យទៅជាភាពយន្តមួយ ដែលធ្វើឲ្យអ្នកទស្សនា កាន់តែ ជក់ចិត្ត និង មានការផ្តោតអារម្មណ៍ខ្លាំង ជាមួយខ្សែភាពយន្ត ដោយបូកបន្ថែម ជាមួយបច្ចេកវិទ្យា ច្រើនបែបច្រើនយ៉ាងពីកៅអី 4DX ដ៏ទំនើប ។

បច្ចុប្បន្ននេះ រោងភាពយន្ត “Major Cineplex” គឺជារោងភាពយន្ត ដំបូងគេបង្អស់ និងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលបាននាំយក នូវបទ ពិសោធន៍ខ្សែភាពយន្ត ប្រភេទ4DX (3D) នេះដល់អតិថិជន។ លើសពីនេះទៀតមិនត្រឹមតែ ផ្តល់ជូននូវបទពិសោធន៍ ខ្សែភាពយន្ត ប្រភេទ 4DX (3D) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំពាក់នូវ កៅអី ដែលអាចកម្រើក ទៅតាមស្ថានភាពនៅក្នុង ខ្សែភាពយន្ត បូករួមទាំង បរិយាកាសពិតៗ ដូចជា ការបាញ់ខ្យល់, រន្ទះ, អ័ព្ទ, ក្លិន, រំញ័រ និងទឹក ធ្វើឲ្យដូចជាកំពុងស្ថិតក្នុងភាពយន្តដែរ ៕


វីដេអូ៖ទស្សនា ឈុតខ្លី Trailer ក្នុងរឿង “The Hobbit : The battle of the Five Armies”

 




សកម្មភាពរបស់អតិថិជនថតរូបជាមួយរូបតំណាងតួអង្គក្នុងរឿង Hobbit នៅ Major Cineplex


បញ្ចូលអត្ថបទដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]