ដូចអ្វីដែលលោកអ្នកគ្រប់គ្នាប្រហែលជាបានស្គាល់រួចទៅ ហើយអំពីវគ្គបណ្តុះ បណ្តាល Samsung Tech Institute ដែលជាថ្នាក់ បណ្តុះបណ្តាលជំនាញបច្ចេកទេស ជួសជុល ទូរស័ព្ទដៃទំនើប សាមសុង ស្មាតហ្វូន ត្រូវបានបញ្ចប់វគ្គ ជាមួយលទ្ធផលប្រកប ដោយផ្លែផ្កា។ ក្រោយរយៈពេលជា ច្រើនខែនៃការ យកចិត្ត ទុកដាក់ និងខិតខំ ប្រឹងប្រែង សិស្សនិស្សិតទំាង អស់បានសម្រេច គោលដៅរបស់ពួកគេ ដោយទទួលបាន លទ្ធផលសិក្សាគួរជាទីគាប់ចិត្ត ដែលជា ធនធានដ៏មានសក្តានុពលសម្រាប់ អនាគត ការងារដ៏ ភ្លឺស្វាង ក៏ដូចជាបង្កើន ធនធានមនុស្សដល់ សង្គមជាតិទំាងមូល ផងដែរ។ ទន្ទឹមពេលនេះ ផងដែរ សិស្សឆ្នើមចំនួន 5 រូបពីវគ្គបណ្តុះបណ្តាល ដែលមាន ឈ្មោះដូចជា និស្សិត ថា វេហា,  និស្សិត ណេង បូរ៉ា, និស្សិត លី វណ្ណណយ, និស្សិត ហ៊ួរ ប៊ុនឡេង និងនិស្សិត ទុម បូរិទ្ធ ដែលពួកគេទំាងអស់នេះ ត្រូវបានជ្រើសរើស ដើម្បីបំពេញវគ្គសាក ល្បងការងាររយៈពេល 3 ខែ នៅការិយាល័យ បម្រើ សេវាអតិថិជន Samsung សាខារាជធានីភ្នំពេញ ហើយពួកគេទំាងនោះនឹងមាន ឱកាសក្លាយ ជាបុគ្គលិក ពេញសិទ្ធិពីក្រុមហ៊ុន Samsung ផងដែរ។

 

យោងតាមកិច្ចសម្ភាសន៍ជាមួយនិស្សិត លី វណ្ណណយ ជានិស្សិតឆ្នើមម្នាក់ របស់វគ្គបណ្តុះ បណ្តាល Samsung Tech Institute ជំនាន់ទី១នេះ បានឲ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាល ជ្រៅដល់ក្រុមហ៊ុន  Samsung សម្រាប់កិច្ចសហ ប្រតិបត្តិការដ៏ល្អជាមួយវិទ្យាស្ថានជាតិ ពហុបច្ចេក ទេសកម្ពុជា ក្នុងការនាំមកនូវវគ្គបណ្តុះបណ្តាល Samsung Tech Institute សម្រាប់សិស្សនិស្សិតទំាង អស់របស់វិទ្យាស្ថាន។ វគ្គបណ្តុះបណ្តាល នេះផ្តល់ឲ្យយើងខ្ញុំនូវ ចំណេះដឹងផ្នែកបច្ចេកវិជ្ជាទូរស័ព្ទទំនើប ជាច្រើនទំាង ផ្នែកកម្មវិធី និងគ្រឿងបន្លាស់ សម្រាប់ជា ធនធានដើម្បីកសាង និងពង្រឹង សមត្ថភាព ផ្ទាល់ខ្លួន ក្នុងការ ប្រកួតប្រជែងក្នុងទីផ្សារការងារ។  និស្សិត លី វណ្ណណយ ក៏បាន បន្ថែមទៀតដែរថា អ្វីដែលប្រសើរ ជាងនេះ គឺមោទនភាពក្នុង ការទទួលបាន នូវវគ្គសាកល្បង ការងារនៅ ការិយាល័យ បម្រើសេវា អតិថិជន Samsung ក៏ដូចជាឱកាស ក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ Samsung ផងដែរ ដែលជាក្រុមហ៊ុនប ច្ចេកវិជ្ជានាំមុខគេលើ ទីផ្សារកម្ពុជា និងពិភពលោក  ។


គួរគត់សម្គាល់ដែរថា បន្ទាប់ពីជោគជ័យនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី១ ក្រុមហ៊ុន Samsung គ្រោងបណ្តុះបណ្តាលវគ្គ Samsung Tech Institute ជំនាន់ទី២ ជាមួយ ការពង្រីកថ្នាក់សិក្សា បន្ថែមដោយដាក់បញ្ចូលនូវជំនាញបច្ចេកទេសជួសជុល ទូទឹកកក ទូរទស្សន៍ទំនើប និងម៉ាស៊ីនបោកសម្លៀកបំពាក់។

ក្រុមហ៊ុន Samsung មានមោទនភាពសន្យានឹងបន្តការគាំទ្រ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យក្លាយជាចំណែកមួយលើរាល់សកម្មភាពសង្គមក្នុងគោលដៅអភិវឌ្ឍសង្គម និងសហគមន៍កម្ពុជាឲ្យកាន់តែប្រសើរឡើង។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យ កាន់តែប្រសើរឡើងនូវ ពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]