អង់គ្លេស៖ ដោយសារតែ ភាពល្បីល្បាញរបស់ តារាស្រី Kim Kardashian បានធ្វើឲ្យបុរសម្នាក់ ឈ្លក់វង្វេង ដល់ថ្នាក់ចំណាយប្រាក់ ១៥០,០០០ដុល្លារអាមេរិក វះកាត់កែសម្ផស្ស ជាង៥០ដង ដើម្បីឲ្យមានមុខមាត់ ដូចនាង ប៉ុន្តែមិនដូចបំណង បែរជាប្រែក្លាយ មានមុខដូចបិសាច។

បុរសជនជាតិអង់គ្លេស មានឈ្មោះថា Jordan James Parke អាយុ២៣ឆ្នាំ គឺជាអ្នកតុបតែង មុខឲ្យតារា ដោយសារតែស្រលាញ់ និងចង់មានមុខមាត់ ដូចតារាស្រី Kim Kardashian បានចំណាយប្រាក់ អស់យ៉ាងច្រើន សន្ធឹកសន្ធាប់ ដើម្បីវះកាត់កែសម្ផស្ស អស់ជាច្រើនដង ជាពិសេសគឺ កែបបូរមាត់តែម្តង។ ជាមួយគ្នានេះដែរ Jordan បានប្រាប់ទៅកាន់ កាសែត The Sun ថា រូបគេបានលង់ នឹងសម្រស់របស់តារាស្រី Kim Kardashian អាយុ៣៣ឆ្នាំនេះ បន្ទាប់ពីបានមើល រឿងមួយរបស់នាង មានចំណងជើងថា “Keeping Up With The Kardashians”។

ចាប់តាំងពីពេលនោះមក Jordan បានចាប់ផ្តើមស្រលាញ់ គ្រប់យ៉ាងនៅលើខ្លួន របស់ Kim Kardashian ព្រោះតែនាងជាស្ត្រីម្នាក់ ដែលមានសម្រស់ ស្រស់ស្អាតឥតខ្ចោះ ទាំងស្បែក សក់ និងគ្រប់យ៉ាងទាំងអស់។ ក្រោយមក Jordan ក៏បានធ្វើការវះកាត់ កែសម្ផស្ស ម្តងហើយម្តងទៀត រហូតដល់ទៅជាង៥០ដង ដោយបានចាក់ថ្នាំបូថក (Botox), ចាក់បបូរមាត់ និងថ្ពាល់ឲ្យធំ, ចាក់សាក់ចិញ្ចើម, និងបាញ់ឡាស៊ែរ ជំរុះសក់ផងដែរ ដែលធ្វើឲ្យមុខមាត់ របស់គេប្រែប្រួលទៅជា អាក្រក់ខុស ពីការរំពឹងទុក។

យ៉ាងណាមិញ Jordan មិនមានការបារម្ភ ចំពោះមុខមាត់ដូចបិសាចនេះទេ ហើយថែមទាំងបាននិយាយទៀតថា៖ «ខ្ញុំសើច នៅពេលដែលមនុស្ស ជាច្រើនបានប្រមាថ មើលងាយដល់ខ្ញុំ ថាខ្ញុំមុខដូចប្លាស្ទិក ឬក៏ក្លែងក្លាយ តើពួកគេគិតថា ខ្ញុំអាចត្រលប់ទៅរក សភាពដើម បែបធម្មជាតិបានដែរ? បើដូច្នេះមែន ខ្ញុំសុំយកលុយ ដែលខ្ញុំបានចំណាយ សម្រាប់កែសម្ផស្ស មកវិញទាំងអស់»៕


រូបរបស់ Jordan James Parke កាលនៅពីក្មេង



រូបរបស់ Jordan James Parke ពេលកែសម្ផស្សរួច


ខាងឆ្វេងរូបរបស់ Jordan James Parke និងខាងស្តាំជារូប Kim Kardashian


វីដេអូ៖

ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]