ហ្វេសប៊ុក៖ ថ្មីៗនេះមាន វីដេអូមួយត្រូវ បានបង្ហោះចូលក្នុង ទំព័រហ្វេសប៊ុក បានធ្វើឲ្យ មនុស្សជាច្រើន មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ព្រោះតែវីដេអូ នោះបានបង្ហាញ ពីរូបរាង ពិណ បុរាណរបស់ខ្មែរ ដែលមានអ្នក មិនធ្លាប់បានដឹង និងស្គាល់វា។ ម្យ៉ាងវិញទៀត បើយើងរំលឹក ពីឧបករណ៍ភ្លេង ប្រភេទនេះ យើងអាចគ្រាន់តែ ស្គាល់ថាវាជា ឧបករណ៍ភ្លេង របស់ចិន តាមរយៈការមើល រឿងបុរាណចិន ប៉ុណ្ណោះ។

យោងតាមទិដ្ឋភាព ក្នុងវីដេអូបាន បង្ហាញអំពី រូបរាងរបស់ ពិណខ្មែរ ដែលមានទ្រង់ទ្រាយ ស្រស់ស្អាត និងខុសប្លែក ពីពិណរបស់ ចិនមាន រាងទ្រវែង ដែលយើងអាច ឃើញបានតាមរយៈ រឿងបុរាណចិន។ លើសពីនេះទៀត យើងក៏អាចបាន ឃើញនិងស្តាប់ នូវសម្លេងពិណ យ៉ាងពិរោះរណ្តំ ដែលមាននារីដ៏ ស្រស់សោភាម្នាក់ បានលេងប្រគុំ ក្នុងលំនាំបទ ឱ!ផ្ទៃស្រុកខ្មែរ។

តាមរយៈវីដេអូ នេះអាចបញ្ជាក់បានថា ឧបករណ៍ភ្លេង បុរាណរបស់ខ្មែរ មានច្រើនបែប ច្រើនសណ្ឋានណាស់ ហើយក៏អាចនៅមាន ប្រភេទឧបករណ៍ភ្លេង មួយចំនួនទៀត ដែលពួកយើង មិនធ្លាប់បាន ឃើញនិងស្គាល់ នោះឡើយ៕

ដូច្នេះ ចង់ដឹងថា តើរូបរាង និងសម្លេង របស់ពិណខ្មែរ ស្រស់ស្អាត និងពិរោះយ៉ាងណា នោះសូមទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖


រូបភាពៈ ពិណខ្មែរ ដ៏ស្រស់ស្អាត

ប្រភព៖ ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]