អង់គ្លេស៖ យោងតាមសារព័ត៌មាន ម៉េត្រូ របស់ចក្រភព អង់គ្លេស បានឲ្យដឹងថា ក្រុមបាល់ទាត់ បិសាចក្រហម Manchester United កំពុងធ្វើការដេញថ្លៃ ទិញយកកីឡាករ Gareth Bale របស់ក្រុមបាល់ទាត់ Real Madrid ក្នុងតម្លៃ ៩០លានផោន ឬជាង ១៤០លានដុល្លារ។

ក្រុមបាល់ទាត់ Manchester United កំពុងមានសន្ទុះយ៉ាងខ្លាំង ក្នុងការទំនាក់ទំនង ទិញយកកីឡាករបាល់ទាត់ ដ៏ល្បីឈ្មោះ Gareth Bale ពីក្រុមបាល់ទាត់ Real Madrid ខណៈមានការ ចង្អុលបង្ហាញខ្លះៗថា ក្រុមបាល់ទាត់ របស់អេស្ប៉ាញមួយនេះ នឹងអាចលក់ កីឡាករ Gareth Bale នៅចុងរដូវកាលនេះ។

យ៉ាងណាមិញ ក្រុមបាល់ទាត់ Manchester United បានដឹងរួចមកហើយថា ការទិញយក កីឡាករ Gareth Bale ពីក្រុមបាល់ទាត់ Real Madrid នេះ មិនមែនជារឿង ងាយស្រួលឡើយ ប៉ុន្តែពួកគេ បានបង្កើនភាពជឿជាក់ ដោយអះអាងថា ក្រុមបាល់ទាត់ Real Madrid អាចនឹងលក់ កីឡាករ Gareth Bale ដើម្បីជាទុនមួយ ក្នុងការដេញថ្លៃ យកកីឡាករ ប៊ែលស្ស៊ីក Eden Hazard ពីក្រុមបាល់ទាត់ Chelsea វិញ៕


កីឡាករ Gareth Bale របស់ក្រុមបាល់ទាត់ Real Madrid

ខាងក្រោមនេះ គឺជាវីដេអូ នៃការស៊ុតបញ្ចូលទី ទាំង១០គ្រាប់ របស់កីឡាករ Gareth Bale៖




កីឡាករ Eden Hazard របស់ក្រុមបាល់ទាត់ Chelsea

ខាងក្រោមនេះ គឺជាវីដេអូ នៃការស៊ុតបញ្ចូលទី ទាំង១០គ្រាប់ របស់កីឡាករ Eden Hazard៖

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]