បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២ និង១៥នាទី យប់ឈានចូល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ មាន ករណីអំពើឃាតកម្ម ដ៏សាហាវមួយ កើតឡើង នៅចំណុចក្នុង មណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនដៃដល់ យកពូថៅ និងកាំបិតខ្វាវ កាប់សម្លាប់លើ បុរសម្នាក់ទៀត ស្លាប់នៅនឹង កន្លែងតែម្តង ។

ភ្លាមៗបន្ទាប់ពី កើតហេតុ មានការអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ច នគរបាលក្រុង និងកម្លាំងអ ហក្រុង ដឹកនាំកម្លាំង ដោយលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះមកត្រួតពិនិត្យ និងធ្វើ កោសល្យវិច័យ ស្រាវជ្រាវទាំងយប់ រហូតដល់ម៉ោង ៣ព្រឹកថ្ងៃដដែល ។

លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឆាយ ភារ៉ា អាយុ២២ឆ្នាំ គ្មានបងប្អូន និងឪពុកម្តាយ ផងដែរ រស់តាមភូមិ កើតហេតុ ត្រូវបានជនដៃដល់ មិនទាន់ដឹង អត្តសញ្ញាណ និងមានបក្ខពួក ២នាក់ទៅ៣នាក់ ធ្វើសកម្មភាពខាងលើនេះ ដោយពូថៅ និងកាំបិតខ្វាវកាប់ ចំក្រោយ ខ្លួនផ្នែកខាងឆ្វេង ១កាំបិត ភ្លាមនោះជនរងគ្រោះ ដួលជនដៃដល់ ក៏ឈរជាន់ពីលើ កាប់ចំក្បាលដាច់ ត្រចៀក ផ្នែកខាង ឆ្វេង១កាំបិត រួចកាប់ចំដើមទ្រូង ផ្នែកខាងឆ្វេង រហូតដល់ដាច់ បេះដូងជា២ ១កាំបិតទៀត ជនដៃដល់រូប នោះពិតជាឃោរឃៅ ហាក់បីដូចមានរឿង គំនុំយ៉ាងធំ ។ សមត្ថកិច្ចប្រមូល បានវត្ថុតាងដូចជា ពូថៅ កាំបិតខ្វាវ ស្បែកជើង កំប៉ុងស្រាបៀ ទូរស័ព្ទក្នុងហោប៉ៅ ខោជនរងគ្រោះ ១គ្រឿង ។

ក្រោយពីធ្វើ កោសល្យវិច័យ អស់រយៈពេលជា ច្រើនម៉ោង និងស្រាវជ្រាវ រកមុខសញ្ញា តែមិនទាន់ កំណត់មុខ សញ្ញាច្បាស់នៅឡើយទេ ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅតែបន្ត តាមដានដើម្បីយក ជនដៃដល់មក កាត់ទោសតាមផ្លូវច្បាប់ ទាល់តែបាន។ ភ្លាមៗនោះសព  ត្រូវបានអ្នកភូមិ បានរ៉ៃលុយកាក់ បានមួយ ចំនួននិង យកសពរងគ្រោះទៅកាន់ វត្តប្រជាធម្មត្រ័យ រៀបចំធ្វើបុណ្យ តាមប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]