ភ្នំពេញ ៖ ជនដៃដល់ប្លន់ ប្រដាប់អាវុធ ម្នាក់ទៀត ដែលជាបក្ខពួក របស់ជនសង្ស័យ ដែលត្រូវចាប់ខ្លួន ក្រោយការ បាញ់តដៃជា មួយសមត្ថកិច្ច កាលពីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤កន្លងទៅនោះ នៅព្រឹកថ្ងៃទី១៨ ខែ ធ្នូនេះ កម្លាំង នគរបាល ផ្នែកព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែន ជ័យ បានបើកការ ស្រាវជ្រាវ ហើយឈាន ទៅដល់ការឃាត់ខ្លួន ក្រោយពីរត់ គេចអស់ រយៈពេល៤ ថ្ងៃមកនោះ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ដែលដឹកនាំកម្លាំងចុះ បង្ក្រាបនិងចាប់ខ្លួន ជនប្លន់ ប្រដាប់អាវុធដ៏ សកម្មម្នាក់ទៀត បានបញ្ជាក់ថា ក្រោយពី បើកការស្រាវជ្រាវតាម ជំនាញរបស់ ខ្លួនអស់ រយៈពេល ប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ច របស់លោក កាលពីវេលាម៉ោង៩និង ១៨នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ បានឈានទៅដល់ការ ឃាត់ខ្លួនបក្ខពួក ម្នាក់ទៀត ដែលជាជន ដៃដល់ នៅក្នុង សកម្មភាពប្លន់ម៉ូតូ ហើយបាញ់តដៃ ជាមួយសមត្ថកិច្ច កាលពី៤ថ្ងៃមុន នៅសង្កាត់ ចោមចៅ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ជនដៃដល់ ដែលត្រូវចាប់ខ្លួន កាលពីព្រឹកមិញ នេះឈ្មោះ ជួ សុភក្ដិ អាយុ២៥ឆ្នាំ គឺជាមេចោរប្លន់ ដ៏សកម្មម្នាក់នៅ ក្នុងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួនជាបណ្ដោះ អសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការបន្ដតាម ផ្លូវច្បាប់ ។

សូមបញ្ជាក់ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព បាញ់ប្លន់យក ម៉ូតូពីបុរស កម្មកររោងចក្រម្នាក់ នៅភូមិកន្ទោក ខាងជើង សង្កាត់កន្ទោក ប៉ុន្ដែពេលកំពុង ធ្វើសកម្មភាព នោះកម្លាំងសមត្ថកិច្ច ដឹងទាន់ ហើយចេញទៅ ជួយអន្ដរាគមន៍ រហូតមានការ ផ្ទុះអាវុធដាក់គ្នា ជិត១០គ្រាប់។

នៅក្នុងព្រឹត្ដិការណ៍នៃ ការបាញ់តដៃគ្នា ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងដកហូតម៉ូតូ ព្រមទាំង កាំភ្លើងខ្លី ខណៈដែលបក្ខពួក ពីរនាក់បាន រត់គេចខ្លួន ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយបក្ខពួកទាំងពីរ នាក់រត់គេចខ្លួន ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជា ឱ្យនគរបាល របស់លោក បន្ដធ្វើការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ដើម្បីតាមចាប់ ជនសង្ស័យទាំងពីរ នាក់នេះ ។

ជាលទ្ធផល ក្រោយការស្រាវជ្រាវ អស់រយៈពេល ប៉ុន្មានថ្ងៃនេះ នគរបាលខណ្ឌ ពោធិ៍សែនជ័យ បានឈាន ទៅដល់ការឃាត់ ខ្លួនជនសង្ស័យទី២ ឈ្មោះ ជួ សុភក្ដិ ខណៈដែល បក្ខពួកម្នាក់ទៀត បន្ដមានសេរីភាព នៅឡើយ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ជន សង្ស័យទាំងនេះ ជាមុខសញ្ញាប្លន់ប្រដាប់ អាវុធដ៏សកម្មនៅ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ តាមមូលដ្ឋានមាន ការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ ពួកគេទាំង ការធ្វើដំណើរ តាមដងផ្លូវ ជាពិសេសនៅ ពេលយប់តែម្ដង ។

ប៉ុន្ដែក្រោយការ បង្ក្រាបក្រុមចោរ ប្លន់ប្រដាប់ អាវុធដ៏សកម្មខាង លើនេះរួចមក ប្រជាពលរដ្ឋកាន់តែមាន សុវត្ថិភាព និងកាត់ បន្ថយបានយ៉ាងច្រើន នូវអសន្ដិសុខ តាមមូលដ្ឋាន មិនថាតែទឹកដី ខណ្ឌពោធិ៍សែនជ័យ នោះទេប៉ុន្ដែ នៅទូទាំងរាជធានី ភ្នំពេញតែម្ដង៕












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]