លោក អេឡិច ច័ន្ទត្រា តារាសំដែង និងតារាចម្រៀង រាងខ្ពស់សង្ហារ កាលពីម្សិលមិញ បានធ្វើ ពិធីខួបកំណើត នៅក្នុង ភោជនីយដ្ឋាន V Friend ដោយឥតមានគម្រោង និង អញ្ជើញភ្ញៀវ ចូលរួម តាមទូរស័ព្ទទៀត ប៉ុន្តែ មានតារាជាច្រើនដួង មកចូលរួមអបអរ យ៉ាងកុះករ។

លោក អេឡិច ច័ន្ទត្រា បាននិយាយថា៖ "ខ្ញុំមិនបានគិតថាឆ្នាំនេះ នឹងធ្វើខួបកំណើត និង គ្មានគម្រោងធ្វើខួបកំណើតឲ្យធំ នោះទេ ប៉ុន្តែដោយ មាន ការជំរុញពីមិត្តភក្តិ និងការចង់ចូលរួម ជួបជុំតារាៗ ផងនោះ ក៏សម្រេចចិត្ត ធ្វើខួបកំណើតនេះឡើងទៅ។ កាលពិត ថ្ងៃខួបកំណើត គឺ ថ្ងៃទី០៨ ទេ ប៉ុន្តែដោយកាល ពីម្សិលមិញ ខ្ញុំមានពេលទំនេរ ខ្ញុំក៏សម្រេច ធ្វើខួបកំណើតនេះ ដោយអញ្ជើញមិត្តភក្តិ មកចូលរួម តាមរយៈទូរស័ព្ទទេ ប៉ុន្តែ ខ្ញុំក៏អរគុណ ចំពោះ ការចូលរួមនេះ ផងដែរ"

លោកបានបន្តថា៖ "យប់មិញនេះជាខួបកំណើត គម្រប់អាយុ ២៨ឆ្នាំ ហើយ សម្រាប់ខួបកំណើតនេះ ធ្វើប្រមាណ ២០ តុ ហើយ ខ្ញុំចំណាយ អស់ប្រមាណ ពី ៦,០០០ ទៅ ៧,០០០ ដុល្លារអាមេរិក" ។




លោក អេឡិច ច័ន្ទ និង នំខួបកំណើត







សកម្មភាពរបស់ តារា ដែលបានចូលរួមក្នុងខួបកំណើត លោក អេឡិច ច័ន្ទត្រា

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]