តាខ្មៅ៖ កាលពី ប៉ុន្មានម៉ោង មុននេះ នៅលើ បណ្តាញសង្គមហ្វេសប៊ុក គេបាន ប្រទះឃើញ វីដេអូប្រទុស សារាយ បែកផ្សែង ខណៈពេលដែលប៉ូលីស មួយក្រុម បានចេញ អន្តរាគមន៍ ទៅលើករណី គ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួចមួយ រហូតដល់ប្រជាពលរដ្ឋ ទប់កំហឹងលែងបាន ផ្អើលពេញក្រុងតាខ្មៅ កាលពីយប់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៤។

តាមវីដេអូ គេសង្កេតឃើញមាន ការប្រតាយប្រតប់គ្នា រវាងប៉ូលីសមួយក្រុម ជាមួយនឹង យុវជនម្នាក់ ដែលប៉ូលីសសន្និដ្ឋានថា រូបគេជាអ្នកបើកបរម៉ូតូ បង្កហេតុ រហូតឈានទៅដល់ ការប្រើប្រាស់ អំពើហឹង្សា បើទោះបីជា ប្រជាពលរដ្ឋ ជាច្រើននាក់ អះអាងថា យុវជនខាងលើ មិនមែនជាម្ចាស់ម៉ូតូ ក៏ដោយ។

គួរបញ្ជាក់ផងដែរថា មិនទាន់មាន ប្រភព ជាក់លាក់ណាមួយ អាចអះអាងពី ដំណើរដើមទង នៃករណីគ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់ ការប្រើប្រាស់អំពើហឹង្សា នៅឡើយទេ ដោយព័ត៌មានលម្អិត ដែលទទួលបាន ខ្មែរឡូតនឹងជម្រាបជូន តាមក្រោយ៕


ចង់ដឹងច្បាស់ ទស្សនាវីដេអូ ដកស្រង់ពីហ្វេសប៊ុក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]