ចិន៖ ថ្មីៗនេះ មានការ បែកធ្លាយ នូវ រូបថតអាស្រូវ ជាច្រើន របស់មន្ត្រី ផ្នែកអចលនទ្រព្យ ម្នាក់ នៃប្រទេសចិន ដែលរូបថត ទាំងនោះ បានបង្ហាញអំពី សកម្មភាព ក្នុងការ ច្រៀងរាំ ផឹកស៊ី និង អោបថើប យ៉ាងសប្បាយ នៅក្នុងហាង ខារ៉ាអូខេ មួយកន្លែង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រូបថតទាំងនោះ ត្រូវបានគេ បង្ហោះចូល ក្នុងបណ្តាញសារអេឡិចត្រូនិច BBS ក្រោមចំណងជើងថា “យប់ដ៏សែន រីករាយ របស់លោក Lin Zhonghui អនុប្រធាននៃ កិច្ចការរដ្ឋបាល ផ្នែកអចលនទ្រព្យ របស់ស្រុក ជៀនអាន ខេត្តហ្វូចូវ ប្រទេសចិន”។

យ៉ាងណាមិញ លោក Lin ដែលយើងឃើញ នៅក្នុងរូបថត ថាបានស្ទាបអង្អែល និងអោបថើប នារីជាច្រើន នោះក៏បាន បញ្ជាក់ប្រាប់ថា “មានមនុស្សជាច្រើន បានយករូបថត នេះ មកគំរាមខ្ញុំ តែចំពោះរឿងហេតុ បានកើតឡើង តាំងពីខែមិថុនា ឆ្នាំមុនមកម្ល៉េះ ដែលកាលនោះ ខ្ញុំត្រូវបាន បុរស ២នាក់ អញ្ជើញទៅ បរិភោគអាហារ ពេលល្ងាច រួចនាំខ្ញុំចូល ក្លឹបរាត្រីមួយ”។

គាត់បានបន្តទៀតថា “កាលនោះ ខ្ញុំផឹកស្រវឹងមែនទែន ហើយខ្ញុំក៏មិន បានដឹង និង ចងចាំថា ខ្ញុំបានធ្វើអ្វីខ្លះ កាលពីយប់នោះដែរ ហើយរឿងទាំងនេះ គឺជាការរៀបចំ ឡើងរបស់ លេខាខ្ញុំ ដែលរូបគេ មានគំនិតអាក្រក់ ចង់ព្យាបាទខ្ញុំ ជាយូរមកហើយ។ ក្រោយមក បន្ទាប់ពីមាន រឿងនេះកើតឡើង និងមាន រូបថតទាំងនេះ ផងនោះ ខ្ញុំត្រូវបាន គេគំរាម ជំរិតទារប្រាក់ អស់ជាង ១,៦០០ដុល្លារ ហើយមុននេះ ខ្ញុំបម្រុងនឹង ប្តឹងប៉ូលីសដែរ តែខ្ញុំជាប់រវល់ ទើបបានជា មិនទាន់ធ្វើការ ប្តឹងអ្វីឡើយ និងដោយសារ តែរឿងនេះ ផ្ទុះឡើង ហើយនោះ ខ្ញុំសង្ឃឹម ថាប៉ូលីសនឹងអាច ស៊ើបអង្កេត យ៉ាងម៉ត់ចត់ ដើម្បីស្វែងរកភាព ស្អាតស្អំ មកជូនរូបខ្ញុំ”។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមាន ការបែកធ្លាយ រូបថតអាស្រូវ របស់មន្ត្រីម្នាក់នេះ ហើយនោះ មានមនុស្សជាច្រើន បានបញ្ចេញប្រតិកម្ម ក្នុងន័យមិនពេញចិត្ត ដោយលើកឡើងថា ខ្លួនជាមន្ត្រីផ្លូវការមួយរូប របស់ ប្រទេសចិន មិនគួរណា មានអាកប្បកិរិយា មិនសមរម្យ បែបនេះនោះឡើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពជាច្រើន ដែលបង្ហាញពី កាយវិការមិន សមរម្យរបស់ លោក Lin៖









ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]