រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញ ពីច្រៀងខារ៉ាអូខេ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវត្រូវមចោរ មួយក្រុមដែលក្នុងដៃ ប្រដាប់ដោយកាំភ្លើង និងដាវសាំម៉ូរ៉ៃ បានជិះម៉ូតូ មកស្ទាក់ផ្លូវវាយប្លន់ យកម៉ូតូម៉ាកស្គូពី មួយគ្រឿងបានសម្រច ចំណែកឯបុរសម្ចាស់ម៉ូតូ ត្រូវក្រុមចោរវាយ និងស្នាប់កាំភ្លើង បាក់ខ្ទង់ច្រមុះ ហូរឈាមពេញមុខ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១អាធ្រាត្រ ឈានចូលថ្ងៃទី១៨ ធ្នូ ២០១៤ នៅចំណុចមុខ ផ្ទះលខ112Z ផ្លូវលេខ១៦១ ស្ថិតក្នុងសង្កាត់បឹងកក់៣ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូម៉ាក ស្គូពីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AC-4344 បើកចេញពី ច្រៀងខារ៉ាអូខេ ក្នុងបំណងត្រឡប់ ទៅផ្ទះវិញ ដោយធ្វើដំណើរតែម្នាក់ ឯងតាមផ្លូវ លេខ១៦១ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ ចំណុចកើតហេតុ ក៏មានក្រុមចោរមួយក្រុម មានគ្នាប្រមាណ ៥ទៅ៦នាក់ ដែលក្នុងដៃប្រដាប់ ទៅដោយកាំភ្លើង និង ដាវសាំម៉ូរ៉ៃ ជិះម៉ូតូមិនស្គាល់ អត្តសញ្ញាណ២គ្រឿង មកស្ទាក់ផ្លូវ បុរសរងគ្រោះឱ្យឈប់ និងបានដកអាវុធ ភ្ជង់គំរាមប្លន់យកម៉ូតូ តែបុរសរងគ្រោះ នៅតែក្រាញននៀល មិនព្រមប្រគល់ម៉ូតូ ទៅឱ្យក្រុមចោរ ទើបធ្វើឱ្យក្រុមចោរ ដកកាំភ្លើងវាយ ទៅលើបុរសរងគ្រោះ បណ្តាលឱ្យរងរបួស បាក់ខ្ទង់ច្រមុះហូរឈាម ហើយបុរសរងគ្រោះ ក៏ព្រមប្រគល់ ម៉ូតូស្គូពីនោះ ឱ្យទៅក្រុមចោរយកជិះ គេចខ្លួនដោយ សុវត្ថិភាពតែម្តង ព្រោះបុរសរងគ្រោះ ភ័យខ្លាចក្រុមចោរសម្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ កន្លែងកើតហេតុ និងបាននាំបុរសរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកក់៣ ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជាវរកម៉ូតូ ត្រឡប់មកវិញ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]