រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកយកព័ត៌មាន កោះសន្តិភាព បានឱ្យដឹងថា កម្មករក្រុមហ៊ុន ប្រមូលសំរាមស៊ិនទ្រី ត្រូវបានដោះស្រាយ បញ្ចប់ហើយ កាលពីវេលា ម៉ោង០៤រសៀល ថ្ងៃទី១៧ ធ្នូ ២០១៤ នេះ ដោយក្រុមហ៊ុន ព្រមឯកភាពគ្នា ចំនួន៤ចំណុច ។

ប្រភពបានឱ្យដឹងថា លក្ខខណ្ឌ៤ចំណុចគឺ ១-ក្រុមហ៊ុនយល់ព្រម បន្ថែមប្រាក់ឈ្នួល ១៥ដុល្លារក្នុងមួយខែ លើប្រាក់ខែចាស់ (សម្រាប់កម្មករ ផ្នែកបោស ទាំងវេនយប់ និងថ្ងៃ) ២-ក្រុមហ៊ុនយល់ព្រម បន្ថែមប្រាក់ឈ្នួល ៥០ដុល្លារ ក្នុងមួយខែ លើប្រាក់ខែចាស់ (សម្រាប់អ្នក បើករថយន្ត) តែក្រុមហ៊ុន ហាមដាច់ខាត មិនឱ្យអ្នកបើក ប៉ះពាល់បូមប្រេង ចេញពីរថយន្ត បន្ទាប់ពីដឹកជញ្ជូនរួច ៣-ក្រុមហ៊ុនយល់ព្រម បន្ថែមប្រាក់ឈ្នួល ២០ដុល្លារក្នុងមួយខែ លើប្រាក់ខែចាស់ (សម្រាប់កម្មករ ផ្នែកកើប ទាំងវេនយប់ និងថ្ងៃ) និង៤-ក្នុងរយៈពេល ធ្វើកូដកម្មនេះ ក្រុមហ៊ុនមិនត្រូវ កាត់ប្រាក់ឈ្នួលឡើយ ។

គួររំលឹកថា កម្មករក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ប្រហែល១០០នាក់ នៅព្រឹកថ្ងៃទី១៧ ធ្នូ នេះបានមក ប្រមូលផ្តុំគ្នា បន្តធ្វើការតវ៉ា នៅមុខស្នាក់ការ ក្រុមហ៊ុនស៊ិនទ្រី ដើម្បីទាមទា រលក្ខខណ្ឌការងារ ៦ចំណុច ចំណែកកម្មករ ជាច្រើននាក់ផ្សេងទៀត សម្ងំនៅផ្ទះ មិនចេញធ្វើការ។

ជុំវិញមូលហេតុ នៃការធ្វើកូដកម្មខាងលើនេះ ត្រូវបានប្រភព ទម្លាយឱ្យដឹងថា ផ្តើមចេញពីកម្មករ ខឹងថៅកែក្រុមហ៊ុន ចោទថាលួចប្រេង តែពួកគេបាន បដិសេធថា មិនបានលួចទេ គឺមានការព្រមព្រៀង គ្នាពីថៅកែ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]