កណ្តាលៈ ក្មេងប្រុស២នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីចុះទៅលេងទឹកក្នុងប្រឡាយ នៅចំណុច ប្រឡាយ លេខ៦៣ ភូមិកំពង់ទួល ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។

ក្មេងប្រុសរងគ្រោះមាន ឈ្មោះថន ចំរ៉ុង ភេទប្រុស និង ឈ្មោះថន ថារដ្ឋ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិខាងត្បូង ឃុំអន្លុងរមៀត ស្រុក កណ្ដាលស្ទឹង មានឪពុកឈ្មោះ អន សុភក្រា អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះចាន់ ស្រីមុំ អាយុ៣៤ឆ្នាំ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ១៣និង៣០នាទី ក្មេងរងគ្រោះទាំង២នាក់ បានដើរមក លេងផ្ទះតា ឈ្មោះអុ៑ក ផន អាយុ ៧១ឆ្នាំ ពិការមួយចំហៀងខ្លួន និងយាយឈ្មោះពូន សុគន្ធ អាយុ ៦៣ឆ្នាំ ដោយឪពុករបស់បានលួងកូន អោយដេកនៅលើផ្ទះយាយតា រួចខ្លួនក៍ទៅ ធ្វើការ ដាំកូនឈើ អោយគេ នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត។ ចំណែក យាយ របស់ក្មេងក៍បានទៅជួយ ចំហុយនំ អាកោ អ្នកភូមិ ពេលក្មេង រងគ្រោះ ទាំង២នាក់ ភ្ញាក់ពីដេក ក៏មកសុំលុយតា ចំនួន៥០០រៀល តែតាគ្មានលុយ ក្មេង រងគ្រោះ បាន ដើរលេងបាត់  លុះដល់វេលាម៉ោង កើតហេតុខាងលើ ក្មេងរងគ្រោះ ទាំង២នាក់ ក៏ចុះទៅមុជ ទឹកក្នុងប្រឡាយ បណ្ដាលអោយលុងទឹកស្លាប់តែម្តង។

 បន្ទាប់ពីធ្វើការពិនិត្យទៅលើសពក្មេងរងគ្រោះ កម្លាំងសមត្ថកិច្ច  សន្និដ្ឋានថា ថាពិតជាស្លាប់ ដោយសារ លង់ទឹកពិតប្រាកដមែន ហើយមន្ត្រី ជំនាញ ក៍ប្រគល់សពក្មេងរងគ្រោះ អោយទៅឳពុកម្ដាយ ធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]