ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនីដ៏ស្រស់សោភា កញ្ញា ថន លក្ខិណា ត្រូវបានគេមើលឃើញថា នៅតែរក្សាតំណែង ជាតារាសម្ដែង ស្រីលេចធ្លោរ ជួរមុខដដែល បើទោះជាមិនសូវល្បីល្បាញខ្លាំងក្លា ក្នុងការសម្ដែងដូចមុនក៏ដោយ ព្រោះមានអាជីពក្នុងការនិយាយស្ដីផង និងសម្ដែងដែល វាអាច យិតយោងគ្នាបាន មិនធ្វើឲ្យនាងស្ងប់ស្ងាត់។

ថ្មីៗនេះ ថន លក្ខិណា បានដើរលុកលុយ ស្ថានីយទូរទស្សន៍ថៃជាច្រើន ព្រោះត្រូវថតរឿង ជាមួយតារា សម្ដែង ប្រុសដ៏ល្បីរបស់ថៃ ដូចនេះ នាង ត្រូវទៅថតតាមទីតាំងដែលត្រូវថត ។ នេះជាឱកាស មួយ ដ៏មានន័យសម្រាប់ជីវិត ជាតារាសម្ដែងរបស់នាង ហើយត្រូវបានប្រទេស ជិតខាង ទទួលស្គាល់ ថាជាតារាសម្ដែងល្បីរបស់កម្ពុជា ។ ចំណែកឯការងារក្នុងស្រុកវិញ មានតែកម្មវិធីនៅ ទូរទស្សន៍ស៊ីធីអិន មួយ ប៉ុណ្ណោះ ដែលមានកម្មវិធី "ផ្ទះលោកតា" ជាកម្មវិធីមួយ ផ្ដល់ភាពសប្បាយរីករាយ ដល់អ្នកទស្សនា និងមានឈ្មោះល្បីគួរសម ។ ប៉ុន្តែ ថន លក្ខិណា មិនមែនបុគ្គលិកពេញសិទ្ធិរបស់ ស៊ីធីអិនទេ។

ថន លក្ខិណា មានសេរីភាពគ្រប់គ្រាន់ ក្នុងការជ្រើសរើស បានការងារគ្រប់ប្រភេទ និងមិនប្រកាន់ថា ស្ថានីយណាទេ ឲ្យតែនិយាយត្រូវគ្នា នាងនឹងធ្វើការជាមួយបានភ្លាម ។ ថន លក្ខិណា បាននិយាយប្រាប់ LookingTODAY ថា បន្តិចទៀត តន្ត្រីរបស់ភេសជ្ជៈខារាប៉ាវ នឹងធ្វើ ការប្រគំតន្រ្តីទេសចរណ៍ទៀតហើយ រួមទាំងចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ហង្សមាសទៀតផង ។ ថន លក្ខិណា នឹងទទួលបានតំណែង ជាពិធីការនីដដែល មិនផ្លាស់ប្ដូរឡើយ ។ ទាក់ទងនឹងការបង្ហាញមុខនៅហង្សមាស គេអាចនឹងសង្ស័យថា នាងត្រូវវេចបង្វិចមកហង្សមាស ជាទូរទស្សន៍ល្បីមួយឈានមុខ នាពេលបច្ចុប្បន្ន និងអាចក្លាយជា ទ្រនំរឹងមាំ ដែលអ្នកណាក៏ចង់ឈរ នៅទីនោះដែរ ។

ថន លក្ខិណា និយាយបញ្ជាក់បន្ថែមថា នាងមិនប្រកាន់ថា ខាងណាខាងណីទេ សំខាន់គឺធ្វើឲ្យទាំងអស់ ព្រោះខាងភេសជ្ជៈខារ៉ាបាវ ជាអ្នកចង់បាននាង មកធ្វើពិធីការិនី មិនមែនខាងស្ថានីយនោះទេ ។ នាងមិនមែនបុគ្គលិក ជាប់កុងត្រាដូចនេះ ធ្វើការងារខាងណាក៏បាន មិនរើសកាងារនោះឡើយ។

ថន លក្ខិណា ក៏ត្រូវបង្ហាញមុខមាត់ នៅប្រទេសថៃជាញឹកញាប់ តាមរយៈកម្មវិធីនានា ព្រោះអាច ប្រើប្រាស់ភាសាថៃបានល្អមិនចាញ់ អ្នកអាជីពឡើយ ហើយវាមានភាពងាយស្រួល ក្នុងការ ទំនាក់ទំនងគ្នា ទើបនាងហាក់មានទីផ្សារជាងតារាសម្ដែងដទៃ ដើម្បីស្វែងរកភាព ល្បីល្បាញ ពីប្រទេស ជិតខាង ដែលជាការបន្ថែមកេរ្តិ៍ឈ្មោះ មួយកម្រិតទៀត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]