ខេត្តបាត់ដំបង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីអនុ ប្រធានភូមិ រកាមួយរូប ឲ្យដឹងថា ភរិយាលោក យ៉ែម ជ្រិន ជាគ្រូពេទ្យដែលអ្នកផ្ទុកមេរោគអេដស៍ក្នុង ភូមិ-ឃុំ រកា ស្រុកសង្កែ បានអះអាងថា ធ្លាប់ឲ្យចាក់ថ្នំា និងព្យាបាល ជំងឺនិយាយថា អ្នកស្រីធ្លាប់ បានឃើញប្តី របស់ខ្លួន (លោក យ៉ែម ជ្រិន) ប្រើប្រាស់ ម្ជុលតែមួយ ក្នុងការចាក់ថ្នាំឲ្យ អ្នកជំងឺផ្សេងៗគ្នា ។

យ៉ាងណាក៍ដោយប្រភពបានបញ្ជាក់ដែរថា នៅពេលដើរចាក់ថ្នាំ ឬព្យាបាល ជំងឺឲ្យអ្នកភូមិ ប្រសិនបើ អ្នកជំងឺសួរនំានិង សុំឲ្យប្តូរម្ជុលចាក់ថ្នាំ នោះទើបលោកគ្រូពេទ្យ យ៉ែម ជ្រិន ប្តូរម្ជុលថ្មី ។

ទាក់ទងទៅនឹងការលើកឡើងរបស់អនុប្រធានភូមិរកាដែលស្រង់សម្តីភរិយា លោកគ្រូពេទ្យ យ៉ែម ជ្រិន ខាងលើនេះ កោះសន្តិភាពមិន អាចរកការសុំបំភ្លឺបានទេ ពីលោកគ្រូពេទ្យ យ៉ែម ជ្រិន នៅរសៀល ថ្ងៃទី១៧ ធ្នូ ២០១៤ ខណៈលោកបាននិង កំពុងគេចខ្លួន ៕

ការធ្វើតេស្តឈាមក្នុងស្រុកសង្កែ ប្រទះឃើញអ្នកមាន ផ្ទុកមេរោគអេដស៍ កើនចំនួន៩០នាក់ ហើយក្នុង ភូមិ-ឃុំរកា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]