មិចស៊ីកូ៖ មានភោជនីយដ្ឋាន ថ្មីមួយ ដែលបានបើក នៅក្នុងប្រទេសមិចស៊ីកូ គឺបាន តុបតែងនៅខាងក្នុង ហាង ខុសប្លែក ពីភោជនីយដ្ឋាន ដទៃទៀត ដោយបានប្រើ ឆ្អឹងសត្វជាច្រើន រហូតដល់ជាង ១០,០០០ ឆ្អឹង យកមក ធ្វើជាគ្រឿង តុបតែងលំអ សំខាន់ៗ ក្នុងភោជនីយដ្ឋាននេះ ។

ភោជនីយដ្ឋាននេះ ស្ថិតនៅក្នុងតំបន់ Jalisco ប្រទេសមិចស៊ីកូ ដែលត្រូវបាន តុបតែង ដោយសា្ថបត្យករ ផ្នែករចនា មិចស៊ីកូម្នាក់ ឈ្មោះ Ignacio Cadena។ លោក បានពន្យល់ ឲ្យដឹងថា នៅខាងក្នុងភោជនីយដ្ឋាន មួយនេះ មាន ឆ្អឹងសត្វរាបពាន់ បានតែងលំអ ជាប់នឹង ជញ្ជាំង ដែល ឆ្អឹងសត្វ យកមកតុបតែង នេះ មានរហូត ដល់ជាង ១០,០០០ ឆ្អឹងសត្វ។ ភាគច្រើន ជាឆ្អឹងសត្វពិតៗ និង មួយចំនួនខ្លះទៀត គ្រាន់តែជា គ្រោងឆ្អឹងសិប្បនិម្មិត ធ្វើអាលុយមីញ៉ូម ធ្វើគំរូតាម សត្វមែនទែនប៉ុណ្ណោះ។

បើក្រលេក ទៅមើលតាម រូបភាព ក្នុងភោជនីយដ្ឋាននេះ ឃើញថាមាន ឆ្អឹងសត្វជាច្រើន ត្រូវគេ តំរៀបតៗ ជាប់ៗគ្នា និង ផ្តុំដូចជាផ្ទាំង ស៊ុម រូបភាព ពីជាន់ក្រោម ដល់ជាន់លើ និង សូម្បីតែ ក្នុងបន្ទប់ទឹក ក៏មាន ដាក់តាំង ឆ្អឹងលលាដ៏ក្បាល សត្វដូចជា សត្វគោឬក្របី ដែរ ។

ទោះបីជា ភោជនីយដ្ឋាននេះ មានតុបតែងដោយ សុទ្ធតែ ឆ្អឹងសត្វ ហាក់មិនទំនងសំរាប់ កន្លែងពិសាអាហារ ក៏ដោយ។ ប៉ុន្តែ ភោជនីយដ្ឋានដែលមានឈ្មោះថា Hueso មានន័យថា "ឆ្អឹង" មួយនេះ ជាភោជនីយដ្ឋាន ប្រណិត និង មានសោភ័ណភាព ដ៏ទាក់ទាញ បានក្លាយជាកន្លែងទាក់ទាញ ដែលភ្ញៀវ នៅប្រទេសមិចស៊ីកូ ចង់ទៅ ពិសានៅក្នុង ភោជនីយដ្ឋាននេះ៕

ខាងក្រោមនេះ ជារូបភាព មួយចំនួន នៃការតុបតែង ផ្នែកខាងក្នុង នៃភោជនីយដ្ឋានឆ្អឹងនេះ ៖








 

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]