កូរ៉េខាងត្បូង៖ កញ្ញា Park Bom បានធ្វើឲ្យ អ្នកគាំទ្រ មានមន្ទិលម្តងទៀតហើយ ជាមួយនឹង ភាពខុសប្លែក លើត្រចៀករបស់ នាង។

កាលពីថ្ងៃទី១៥ ខែធ្នូ សមាជិកក្រុមចម្រៀងស្រី 2NE1 គឺកញ្ញា Park Bom បានមកដល់ អាកាសយានដ្ឋាន Gimpo ក្រោយពេលត្រឡប់ មកពី ប្រទេសជប៉ុន នៅក្នុង កម្មវិធីជួបជុំ អ្នកគាំទ្រ នៅទីនោះ។ បន្ថែមពីនេះ ទៅទៀត ក៏មានអ្នកគាំទ្ររបស់នាង បានឈររង់ចាំ ដើម្បីចាំទទួលនាង យ៉ាងកក់ក្តៅផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យ កត់សម្កាល់នោះ គឺអ្នកគាំទ្របានឃើញ ត្រចៀករបស់នាង ហាក់ដូចជា ប្លែកយ៉ាងខ្លាំង គឺមានស្នាមដាច់។ ចំពោះចំនុចនេះ ក៏បានក្លាយជា ប្រធានបទ ដ៏ក្តៅគគុកមួយ ដែលត្រូវលើកឡើង លើអ៊ីនធើណត ដែលមានមតិជាច្រើន បាននិយាយថា "តើនាង បានកាត់ ស្លឹកត្រចៀក ទៅវះកាត់ ច្រមុះឬ?" "ត្រចៀករបស់នាង ហាក់ដូចជាប្លែក តើមានអ្វីកើតឡើង?" "នាងវះកាត់កែសម្ផស្ស ម្តងទៀតមែនទេ?"

ទោះជាយ៉ាងណាក្តី ការលើកឡើង ជាមួយនឹង មតិអ្នកលេងអ៊ីនធើណេត ទាំងអស់ គឺពួកគេ សុទ្ធតែ យល់ច្រឡំ។ តាមការពិតទៅ ចំពោះបញ្ហា ត្រចៀកនេះ នាងក៏ធ្លាប់ ប្រាប់ម្តង រួចមកហើយ នៅក្នុង ប៉ុស្តិ៍ ទូរទស្សន៍ SBS កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ថានាងបាន យក Sticker ស្តើងៗ មកបិទលើ ត្រចៀក របស់នាង ដោយសារតែវា អាចជួយឲ្យលំហូរឈាម ដើរបានស្រួល។ យ៉ាងណាមិញ នៅពេលគ្រប់គ្នា មើលពីឆ្ងាយ គឺនឹងគិតថា ត្រចៀករបស់នាង បានដាច់ ប៉ុន្តែប្រសិនបើ ក្រឡេក មើលឲ្យជិត ទើបដឹងថា មាន Sticker ស្តើងៗ បិទពីលើនោះទេ៕


រូបភាព ដែលគ្រប់គ្នាគិតថា ត្រចៀកនាង បានដាច់


នេះជារូបភាព ដែលអាចអះអាង បានថា ត្រចៀកនាង គ្មានបញ្ហានោះទេ



កញ្ញា  Park Bom សមាជិកនៅក្រុម 2NE1

ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]