បរទេស៖ បុរសម្នាក់ លួចមាន ស្នេហាលួចលាក់ ជាមួយប្អូនថ្លៃស្រី ត្រូវប្រពន្ធតាមទាន់ កំពុងសាហាយគ្នា នៅក្នុងរថយន្ត ក្បែរផ្សារទំនើប ហើយទុកចោលនៅក្រៅរថយន្ត ទាំង២នាក់ ទាំងអាក្រាតកាយ។

លោកស្រី Ting Su អាយុ២៩ឆ្នាំ បានសង្ស័យថាប្តី និងប្អូនស្រីភ្លោះ កំពុងតែលួចលាក់ មានស្នេហាជាមួយគ្នា ក្បត់នាង ទើបនាងបានតាមដាន ពួកគេទាំង២នាក់ តាមរយៈឧបករណ៍ តាមដាន ក្នុងទូរស័ព្ទ ទៅដល់ផ្សារទំនើប មួយកន្លែង។ ពេលទៅដល់កន្លែង ចតរថយន្តនៅក្បែរ ផ្សារទំនើបនោះ បានឃើញប្តី ឈ្មោះ Cheng អាយុ៣០ឆ្នាំ និង ប្អូនស្រីភ្លោះរបស់ខ្លួន នៅក្នុងរថយន្ត អាក្រាតកាយទាំង២នាក់។

ជាមួយគ្នានេះដែរ នៅពេលដែលឃើញ ប្រពន្ធទៅទាន់ ទាំងប្តី ទាំងប្អូនស្រីភ្លោះ បានស្ទុះចេញ ពីក្នុងរថយន្ត ទាំងខ្លួនទទេ គ្មានសំលៀកបំពាក់។ លោកស្រី Ting ដែលជាប្រពន្ធ ឃើញឱកាសល្អ ក៏ចូលទៅក្នុងរថយន្ត ហើយចាក់សោរជាប់ ទុកប្តី និងប្អូនស្រីភ្លោះ នៅក្រៅរថយន្ត ទាំងអាក្រាតកាយ ត្រូវមនុស្សជាច្រើន ចោមរោមមើល។

យ៉ាងណាមិញ លោកស្រី Ting ក៏បានដាក់ពាក្យបណ្តឹង លែងលះជាមួយ លោក Cheng ដោយអះអាងថា ប្តី និងប្អូនស្រីភ្លោះ របស់ខ្លួន បានលួចលាក់នៅជាមួយគ្នា ចាប់តាំងពី រូបលោកស្រី សម្រាលកូនភ្លោះម្ល៉េះ៕


ប្អូនស្រីភ្លោះ របស់លោកស្រី Ting ត្រូវបានទុកចោល នៅកន្លែងចតរថយន្ត ទាំងអាក្រាតកាយ



លោក Cheng ព្យាយាមសុំឲ្យ ប្រពន្ធបើកទ្វាររថយន្តឲ្យ

ប្រភព៖ មេត្រូ

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]