ភ្នំពេញ៖ កាលពីថ្មីៗនេះ អ្នកលេង បណ្តាញសង្គម ហ្វេសបុក ជាច្រើននាក់ បានសរសើរ ទៅលើ តារាចម្រៀង មួយរូប ដែលតែងយក ថវិកា របស់ខ្លួន មួយចំនួន ជួយដល់ ជនក្រីក្រ ឬក៏ក្មេងកំព្រា ជាដើម។

លោក Mario ជាតារាចម្រៀង វ័យក្មេង នៅក្នុង ផលិតកម្ម Bigman ដែលមានសមត្ថភាព ក្នុងការច្រៀង ជាមួយនឹង ទឹកដមសម្លេង យ៉ាងក្រអួនក្រអៅ។ មិនត្រឹមតែ លោក Mario អាចច្រៀង បានល្អ ប៉ុណ្ណោះទេ ថែមទាំង មានទឹកចិត្ត ចេះជួយ យកអាសារ និង ឧបត្ថម្ភ ដល់ជនក្រីក្រ ចាស់ជរា និង ក្មេងកំព្រា ថែមទៀតផង។ កាលពីថ្មីៗនេះ តារាប្រុស កូនកាត់ចិន រូបនេះ បានបង្ហោះ រូបថត ជាច្រើនសន្លឹក បង្ហាញពី ការចុះទៅជួយ លោកយាយម្នាក់ ដែលរងគ្រោះ ដោយសារ ទឹកអាស៊ីត ដែលមុខមាត់គាត់ ប្រែក្លាយជា មុខមើល មិនយល់ និង មានជីវិតក្រ លំបាក ថែមទៀត។ គាត់បានយក ថវិកាផ្ទាល់ខ្លួន មួយចំនួន និង ថវិកាសប្បុរសជន នៅក្នុងស្រុក-ក្រៅស្រុក ជួយឧបត្ថម្ភដល់ លោកយាយ ម្នាក់នោះផងដែរ។ បន្ថែមពីនេះទៀត លោក Mario បានជូនថវិកា ទៅដល់ក្មេងស្រីម្នាក់ ដែលត្រូវចោរឆក់ កាលពីប៉ុន្មាន ខែមុន បានដាច់មុខ ដាច់មាត់ ហើយគាត់ក៏ បានជួយដល់ កុមារកំព្រា ជនទីទាល់ក្រ និង ចាស់ជរា មួយចំនួន ថែមទៀតផង ជាមួយនឹងសំភារៈ និងអាហារ។

យ៉ាងណាមិញ នេះជាគំរូដ៏ល្អមួយ ក្នុងនាម លោក Mario ជាតារាចម្រៀងម្នាក់ ប៉ុន្តែ រូបគាត់ នៅតែ ឆ្លៀតពេល មកឈឺឆ្អាល ជាមួយនឹង មនុស្ស មួយចំនួន ដែលកំពុង ជួបការលំបាកផងដែរ៕ តើប្រិយមិត្ត យល់យ៉ាងណា ដែរចំពោះទឹកចិត្ត ដ៏ល្អរបស់គាត់នេះ?




ពេលគាត់ យកអំនោយ ជូនលោកយាយដែល ត្រូវទឹកអាស៊ីត



រូបថតពេលគាត់ ចែកលុយមួយចំនួន ទៅក្មេងៗ


ពេលគាត់ ចុះទៅប្រគល់លុយ ទៅក្មេងស្រីម្នាក់ ត្រូវចោរឆក់ ដែលបានខ្ទេចមុខអស់


សាររបស់គាត់ នៅក្នុងបណ្តាញសង្គម


គាត់បាន ជូនលុយទៅ លោកយាយចាស់ម្នាក់ ដែលមានជីវភាពលំបាក



លោក Mario តារាចម្រៀងប្រចាំ ផលិតកម្ម Bigman

ប្រភព ហ្វេសបុក

ដោយ៖ កា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]