ខេត្តបាត់ដំបង៖ មានករណីហិង្សាមួយ រវាងប្តី-ប្រពន្ធ១គូលែងលះគ្នា ១០ថ្ងៃព្រោះតែរឿង ប្រចណ្ឌ ដោយបុរសជាប្តីមានគំនិត ប៉ងសម្លាប់ ស្ត្រីជាប្រពន្ធ ខណៈដែលគាត់មក លេងផ្ទះ ដោយយកកាំបិត កៃចាក់ទៅលើប្រពន្ធ១១កន្លែង បណ្តាលឱ្យរងរបួស ក្នុងនោះរបួសធ្ងន់ ២កន្លែង ហើយបុរសនោះ បានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី១៦ ធ្នូ ២០១៤ ស្ថិតនៅភូមិ តាសាញខាងត្បូង ឃុំតាសាខាងត្បូង ស្រុកសំឡូត។

ប្រភពបានឱ្យដឹងថា បុរសជាប្តីឈ្មោះរុក ម៉ុន អាយុ៣៨ឆ្នាំ ចំណែកឯ ប្រពន្ធរងគ្រោះឈ្មោះមួច ខន អាយុ៣៥ឆ្នាំ ទាំង២នាក់មាន ទីលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ ។

ស្ត្រីជាប្រពន្ធរងគ្រោះ បានឱ្យដឹងថា រូបគាត់និងប្តីកំណាច ខាងលើបានលែងលះ គ្នារយៈពេល១០ថ្ងៃ មកហើយ គឺធ្វើត្រឹមមេភូមិ ប៉ុណ្ណោះ។ លុះនៅថ្ងៃកើតហេតុ រូបគាត់បានមក លេងផ្ទះដើម្បីរៀបចំ ខ្លួនទៅមើលគេ រាំធុងបាស់ ខណៈកំពុងរៀបចំខ្លួននោះ ប្តីគាត់ក៏មកដល់ និងឮប្តី និយាយថា «ប្តី-ប្រពន្ធយើងជួបគ្នាត្រឹមនេះចុះ» រំពេចនោះ ក៏យកកាំបិតមក ចាក់លើរូបគាត់ប៉ង សម្លាប់តែម្តង៕


ស្ត្រីជាប្រពន្ធរងគ្រោះរបួស១១កន្លែង

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]