សៀមរាប៖ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ អង្គការខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម បានបង្កើតកម្មវិធី ពិពណ៌ស្នាដៃ កុមារកំព្រា និងតន្ដ្រីសប្បុរសធម៌ ដើម្បីស្វែងរក សប្បុរសជន ជួយឧបត្ថម្ភ គាំទ្រ ដល់កុមារ។

នៅក្នុងកម្មវិធីនោះ មានមនុស្សជាច្រើន បានចូលរួម យ៉ាងកុះករ មិនថា តែភ្ញៀវជាតិ និងអន្ដរជាតិ នោះទេ ដែលកម្មវិធីនេះ បានប្រព្រឹត្ដិទៅ ពីម៉ោង ៤៖៤០នាទី ល្ងាច រហូតដល់ ម៉ោង ៩យប់ នៅអង្គការខ្មែរ អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ឬ (KSEDO) ក្នុងខេត្ដសៀមរាប ដោយកម្មវិធីនេះ បានរៀបចំដោយ⁣⁣⁣ Siem Reap Cycling Adventure and Exploration។ យ៉ាងណាមិញ គោលបំណង ក្នុងការ ប្រារព្ធនេះ គឺ ដើម្បីផ្សព្វផ្សាយ អំពី អង្គការ ឲ្យ សប្បុរសជន បានស្គាល់កាន់តែ ច្រើន ពីស្នាដៃរបស់កុមារ និងស្វែងរក សប្បុរសជន ជួយឧបត្ថម្ភដល់កុមារ ហើយម្យ៉ាងវិញទៀត ដើម្បីរៃអង្គាស ថវិការដើម្បី ជួយ ឧបត្ថម្ភដល់ តម្រូវការ ប្រចាំថ្ងៃ របស់កុមារផងដែរ។ 

សូមទស្សនារូបភាព ដែលផ្ដិតយកពី ទិដ្ឋភាពផ្ទាល់ ក្នុងកម្មវិធី ពិពណ៌ស្នាដៃ កុមារកំព្រា និងតន្ដ្រីសប្បុរសធម៌ នេះ៖











ដៃគូសហការ និង អ្នកឧបត្ថម្ភ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]