ភ្នំពេញ ៖ អគ្គិភ័យដ៏កំណាចមួយ នៅវេលាម៉ោង ១២និង៥០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ បាននិងកំពុងឆេះ ផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពោលនៅខាងក្រោយ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។

សេចក្ដីរាយការណ៍ ភ្លាមៗពី កន្លែងកើតហេតុ បានឱ្យដឹងថា ភ្លើងកាន់តែឆាប ឆេះយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ជួយអន្ដរាគមន៍យ៉ាង ញាប់ដៃញាប់ជើង ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ នៃអគ្គិភ័យនេះ នៅឡើយទេ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]