ចិន៖ កាលពីពេល ថ្មីៗនេះ ខ្មែរឡូត ធ្លាប់បាន ផ្សាយអត្ថបទមួយ អំពី បុរសម្នាក់ធ្វើជា មនុស្សបាវ ខ្សាច់តាមផ្លូវ ដើម្បីយកប្រាក់ ព្យាបាល ជំងឺកូនប្រុស។ តែពេលថ្មីៗនេះវិញ ក៏មានស្រ្តីម្នាក់ បានព្យាយាម លក់កូនតូច របស់នាង នៅតាមផ្លូវដែរ ដើម្បីយកប្រាក់ សំរាប់ថ្លៃព្យាបាល ប្តី របស់គាត់ ដែល ជួបគ្រោះថ្នាក់ ខណៈពេល កំពុងបំពេញការងារ។

ស្ត្រីម្នាក់នេះ ឈ្មោះ Ni Qiong  បានលុតជង្គង់នៅមុខ ចំណតឡានក្រុងមួយកន្លែង ក្នុងក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន។ នាង បានកាន់ផ្ទាំងក្រដាស ធំមួយ ដោយបានសរសេរថា “សុំអង្វរលក់កូន: ថៅកែម្នាក់ បានគេចខ្លួនបាត់ បន្ទាប់ពីប្តី របស់ខ្ញុំជួប គ្រោះថ្នាក់ ពេលបំពេញការងារ ។ យើងគ្មានលុយ សំរាប់ការព្យាបាល។ ចង់លក់កូនតូច របស់ខ្ញុំ ដើម្បីជួយសង្គ្រោះ ឪពុក របស់វា”

តាមប្រភព ព័ត៌មាន បានឲ្យដឹងថា មនុស្សជាច្រើន ដែលបាន ដើរឆ្លងកាត់ ទីនោះ បានផ្តល់ថវិកា ដល់នាង និង អ្នកខ្លះ បានទិញ អាហារឲ្យនាងផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា គេនៅតែឃើញ ស្ត្រី ដ៏កំសត់នេះ នៅតែ បន្តស្រែកយំ ឈរតាមដងវិថី ដដែល ជាមួយកូនស្រី ពីរនាក់ទៀត  និង ស្ពាយកូនស្រីពៅ ដែលនាង ចង់ ដាក់លក់នោះ នៅពីក្រោយខ្នង របស់នាង។

តាមប្រភពដដែល បានឲ្យដឹងថា ប្តីរបស់ស្រ្តីរូបនេះ ឈ្មោះ Zhou Guixing បានធ្លាក់ ពីអគារជាន់ទីបី ខណៈពេល គាត់កំពុងបំពេញ ការងារ ហើយ ថៅកែរបស់គាត់ បានផ្តល់ប្រាក់តែ ៧,០០០យ័ន (ជាង ១,១០០ ដុល្លារ) រួច ក៏បាត់ដំណឹង លែងជួយ ព្យាបាល តទៅទៀត។ ជាហេតុធ្វើឲ្យ ស្ត្រីរូបនេះ គ្មានលុយ ចំណាយលើការ វះកាត់ព្យាបាល ប្តីគាត់ទៀតឡើយ ទើបដាច់ចិត្តទៅ ឈរ អង្វរករ លក់កូនខ្លួនឯង តាមផ្លូវបែបនេះ។

ផ្ទុយទៅវិញ នៅពេល អ្នកយកព័ត៌មាន ទៅសួរ ថាតើគាត់ អាចរស់នៅសុខទេ ដោយលក់កូនខ្លួនឯង បែបនេះ ហើយស្ត្រីជាម្តាយនេះ មិនព្រម ឆ្លើយតប អ្វីទាំងអស់ ដោយនៅស្ងៀមស្ងាត់ ខណៈដែល កូនស្រីរបស់ នាង ទាំងពីរ បានឆ្លើយថា “ទេ ! មេត្តា កុំលក់ ប្អូនស្រី របស់យើង”៕



ស្ត្រីឈ្មោះ Ni Qiongស្រែកយំ លើតាមដងវិថី ជាមួយកូនស្រីពីរនាក់ទៀតដើម្បីលក់ កូនស្រីពៅ


ស្ត្រីឈ្មោះ Ni Qiong ត្រូវអ្នកដំណើរ តាមផ្លូវ អានិត ព្រមទាំងផ្តល់ជាប្រាក់ខ្លះៗ និង អាហារផងដែរ


រូបភាព គ្រួសារដ៏កំសត់នេះ កំពុងស្ថិតនៅក្នុង មន្ទីរពេទ្យ


លោក Zhou Guixing ដែលធ្លាក់ពីលើអគារកំពុងដេកព្យាបាល ដោយគ្មានប្រាក់


បងស្រី ស្ពាយប្អូនស្រីដែលម្តាយចង់លក់ នៅក្នុងមន្ទីរពេទ្យ

ប្រភព shanghaiist

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]