កូរ៉េ៖ ខ្សែភាពយន្តឯកសារ របស់កូរ៉េ ដែលមានចំណងជើងថា “My Love, Don’t Cross That River” ដែលបង្ហាញឲ្យឃើញ ពីស្នេហាដ៏ផ្អែមល្ហែម និងកំសត់ របស់គូស្នេហ៍ វ័យចំណាស់ ទើបតែដាក់បញ្ចាំង នៅក្នុងខែធ្នូ ឆ្នាំ ២០១៤ នេះតែប៉ុណ្ណោះ ប៉ុន្តែ បានក្លាយទៅជារឿង លំដាប់ទី១ ដែលមាន អ្នកទស្សនា និងរកចំណូល បានច្រើនជាងគេ។

ខ្សែភាពយន្ត “My Love, Don’t Cross That River” នេះ គឺជាភាពយន្តឯកសារ ដែលចងក្រងឡើង បង្ហាញពីគូស្នេហ៍ វ័យចំណាស់មួយគូ ដែលស្រលាញ់គ្នា ស្មោះស័្មគ្រ និងបាន រួមរស់នៅជាមួយគ្នា អស់រយៈពេល ៧៦ឆ្នាំ។ ពួកគាត់ ទាំង ២នាក់ រស់នៅ ជាមួយគ្នា យ៉ាងមានសេចក្តីសុខ និង មានសុភមង្គល បំផុត ប៉ុន្តែ នៅពេលមួយ លោកតាស្រាប់តែ មានជំងឺ ហើយក៏ស្លាប់ ទុកឲ្យលោកយាយ រស់នៅ តែម្នាក់ឯង ជាមួយក្តីអាឡោះអាល័យ។

ជាមួយគ្នានេះដែរ ខ្សែភាពយន្ត “My Love, Don’t Cross That River” បានដាក់បញ្ជាំង នៅរោងភាពយន្ត ចំនួន ៨០៦ កន្លែង និងមានការ ចាក់បញ្ចាំង សរុបចំនួន ៦,០០០ដង ក្នុងមួយសប្តាហ៍ ដោយមាន អ្នកចូលទស្សនា ៦៣៧,៣១១នាក់ ក្នុងសប្តាហ៍ដំបូង ហើយក្នុងរយៈពេល តែ៣សប្តាហ៍ ប៉ុណ្ណោះ ចំនួនអ្នកទស្សនា បានកើតឡើងដល់ រាប់លាននាក់។ គ្រាន់តែរឿងនេះ បានដាក់បញ្ជាំង បានធ្វើឲ្យចំនួន អ្នកដែលទៅទស្សនា ខ្សែភាពយន្ត បានកើនឡើងដល់ ៤២៨.៩ភាគរយ ដែលនេះគឺជាចំនួន ច្រើនបំផុត។

យ៉ាងណាមិញ ខ្សែភាពយន្ត “My Love, Don’t Cross That River” មិនត្រឹមតែ ធ្វើឲ្យចំនួនអ្នក ទៅមើលកុនកើនឡើងទេ វាក៏អាចបំបែកបាន ចំណាត់ថ្នាក់ លេខ១ ជារឿង ដែលមានអ្នកទស្សនា ច្រើនជាងគេ និង បានទម្លាក់រឿង ហូលីវូដ “Interstellar” ទៅ លេខ២ ថែមទៀតផង៕

កម្រងរូបភាព ក្នុងខ្សែភាពយន្ត “My Love, Don’t Cross That River” ៖









វីដេអូ Trailer៖

ប្រភព៖ allkpop

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]