ក្រុមហ៊ុនទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេពី សំណាក់អ្នក ជំនាញផ្នែកធ្វើ ដំណើរពី ជុំវិញសកលលោក

អង់ហ្គូឡា-ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2014៖ AirAsia បានប្រកាសពីការ ទទួលបានងារជា “ក្រុមហ៊ុន អាកាសចរណ៍ តម្លៃ ទាបឈានមុខគេ របស់ពិភពលោក” សម្រាប់ រយៈពេលពីរ ឆ្នាំជាប់ៗ គ្នានៅក្នុង កម្មវិធី World Travel Awards 2014 Grand Final Gala Ceremony ដែលត្រូវ បានរៀប ចំឡើងនៅក្នុង ប្រទេស អង់ហ្គូឡា។

លោក Datuk KamarudinMeranun ដែលជានាយក ប្រតិបត្តិ និង សហស្ថាបនិក របស់ ក្រុមហ៊ុន AirAsia បានទទួលពាន រង្វាន់នេះពីលោក Graham Cooke ដែលជា ប្រធានពានរង្វាន់ World Travel Awards ក្នុងវគ្គ ផ្តាច់ព្រ័ត្រនៃ កម្មវិធី World Travel Awards 2014។

The World Travel Awards ក៏ត្រូវបានគេហៅថាជាពានរង្វាន់ “Oscars” ផងដែរក្នុង ឧស្សាហកម្ម ទេសចរណ៍ ដោយធ្វើការ ទទួលស្គាល់ក្រុមហ៊ុន អង្គភាព និងម៉ាកសញ្ញា ដែលជួយ ជំរុញឲ្យ វិស័យ ឧស្សាហកម្មមាន ភាពល្អប្រសើរ។ AirAsia បានក្លាយជា ក្រុមហ៊ុនជ័យលាភី សម្រាប់ពានរង្វាន់ “ក្រុមហ៊ុន អាកាសចរណ៍តម្លៃទាបឈាន មុខគេ (World’s Leading Low Cost Airline)” ដោយទទួលបាន ការបោះឆ្នោត គាំ ទ្រច្រើនជាង គេបំផុត ពីសំណាក់អ្នកជំនាញ ផ្នែកធ្វើដំណើរពី ជុំវិញសកលលោក លើសបេក្ខភាព ក្រុមហ៊ុន អាកាសចរណ៍ ផ្សេងៗ ទៀតដូចជា airberlin, easyJet, flydubai, JetBlue Airways, Jetstar Airways, Kulula, Mango, Norwegian, Ryanair និង Southwest Airlines ។

លោក Datuk KamarudinMeranun បានមានប្រសាសន៍ ថា “យើងពិត ជាមានភាពសប្បាយ រីករាយ យ៉ាងខ្លាំង សម្រាប់ការទទួលស្គាល់ រយៈពេលពីរឆ្នាំជាប់គ្នា ដូចនេះ។ យើងនឹង មិនអាច ទទួល បានពានរង្វាន់នេះទេ ប្រសិនបើគ្មាន ការខិតខំប្រឹងប្រែង មហិច្ឆតា ការលះបង់ និងភាពច្នៃប្រឌិត ពីបុគ្គលិក AirAsia Allstars ទាំង 15,000 នាក់រ បស់យើង។ ពួកគេគ្រប់គ្នាគួរ តែទទួលបាន មោទនភាព នេះ ដោយសារ ការខិត ខំប្រឹងប្រែង របស់ខ្លូនធ្វើឲ្យ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បង្ហាញវត្តមាន នៅលើផែនទីពិភព លោកសារជាថ្មី ម្តងទៀត។

“វាពិតជាកិត្តិយសដ៏ធំធេងមួយដែលយើងត្រូវបានទទួលស្គាល់ទូទាំងពិភព លោក ហើយយើង នឹងយក ជ័យ ជម្នះនេះ ធ្វើជាកម្លាំងជំរុញថ្មីបន្ថែមទៀត សម្រាប់ការខិតខំប្រឹងប្រែង របស់យើង ដើម្បី បង្កើតបទ ពិសោធន៍ នៃការធ្វើដំណើរ ល្អៗជូនអ្នកដំណើរ របស់យើង។ ឆ្នាំនេះយើងបាន បង្កើននិងពង្រីក ការភ្ជាប់ជើងហោះហើរ Fly-Thru ជាង 858 តំណភ្ជាប់នៅក្នុង បណ្តាញរបស់យើង យើងបាន បង្កើតសេវាកម្ម Premium Flex Service ដែលផ្តល់ជូនអ្នក ដំណើរដែលជា អ្នកជំនួញនូវ ភាពបត់បែន សម្រាប់ការធ្វើដំណើរ យើងបានបង្កើត សេវាកម្ម Wi-Fi តម្លៃទាបនៅ លើយន្តហោះ និងបានត្រៀមរួច ជាស្រេច ក្នុងការដាក់ ដំណើរការសេវា AirAsiaAsean Pass ដែលត្រូវបាន បង្កើតឡើង ដើម្បី ចូលរួមធ្វើ សមាហរណកម្ម សមាគមប្រជាជាតិ អាស៊ីអាគ្នេហ៍ ដែលទាំងអស់នេះ ជាការបង្កើតថ្មី មួយចំនួនដែល យើង បានខិតខំ ប្រឹងប្រែង ដើម្បីអ្នកដំណើរ របស់យើង។ យើងនឹងបន្ត បង្កើតអ្វីដែលថ្មី និងបម្រើដល់ ទីផ្សាររបស់យើង ឲ្យកាន់តែប្រសើរ ថែមទៀត។” លោក Datuk KamarudinMeranun បានបញ្ជាក់បន្ថែម។

កាលពីដើមខែតុលាក្នុងឆ្នាំនេះ ក្រុមហ៊ុន AirAsia ក៏ទើបត្រូវបានប្រសិទ្ធនាមជា “ក្រុមហ៊ុន អាកាសចរណ៍ តម្លៃទាប ឈានមុខគេ ក្នុងតំបន់អាស៊ី” ក្នុងពានរង្វាន់ World Travel Awards (Asia & Australasia) Gala 2014 ផងដែរ។

AirAsia ក៏ត្រូវបានផ្តល់ងារជា “ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អ បំផុតក្នុងតំបន់ អាស៊ី និងក្នុងពិភព លោកផងដែរ ដោយ Skytrax សម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ 2009 រហូតដល់ឆ្នាំ 2014។

សម្រាប់ព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹង AirAsia និងកម្មវិធីពិសេស ក៏ដូចជា សកម្មភាព ថ្មីចុងក្រោយ សូមតាមដាន នៅលើបណ្តាញសង្គម Facebook (facebook.com/AirAsia) និង Twitter (twitter.com/AirAsia)។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]