ប៉ាគីស្ថាន៖ កាលពីម្សិលមិញនេះ ប្រទេសប៉ាគីស្ថាន បានជួបសោកនាដកម្ម ដ៏ធំមួយទៀតហើយ បន្ទាប់ពីមាន ក្រុមភេវករ បានចូលទៅវាយ ប្រហារក្នុង សាលាមួយកន្លែង ដែលបានធ្វើឲ្យ ក្មេងសិស្សតូចៗ រួមទាំងគ្រូបង្រៀន ជាច្រើននាក់ បានបាត់បង់ជីវិត ហើយក្នុងនោះ មានគ្រូម្នាក់ ត្រូវបាន ចាប់ដុតទាំងរស់ នៅចំពោះមុខ សិស្សរបស់ខ្លួន ទៀតផង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមភេរវករ មានគ្នា ៧នាក់ ដែលមកពី ក្រុមភេរវកម្ម តាលីបង់ បានសំរុកចូល ក្នុងសាលា រដ្ឋយោធា មួយកន្លែង ដែលស្ថិតនៅ ភាគឥសាន ប្រទេសប៉ាគីស្ថាន និងបានសម្លាប់ សិស្សតូចៗ ចំនួន១៣២នាក់ និងគ្រូបង្រៀន ចំនួន៩នាក់ ចំណែកឯក្មេងតូចៗ ចំនួន១២២នាក់ ផ្សេងទៀត បានរងរបួស។ ផ្អែកលើសម្តី របស់ក្រុមទាហាន បានបញ្ជាក់ថា ក្រុមភេរវករ ទាំងនោះ បានកាត់ខ្សែលួស របងសាលា រួចសម្រុកចូល ក្នុងនោះ ខណៈដែលពួក សិស្សសាលាកំពុង ធ្វើការប្រលង ក្រោយមកពួកគេ ក៏បានធ្វើការ បាញ់រះ ទៅលើសិស្សតូចៗ និងគ្រូបង្រៀនទាំងនោះ តាមថ្នាក់នីមួយៗ។ លើសពីនេះទៀត ភេរវករម្នាក់ បានចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត ក្នុងថ្នាក់រៀនមួយ ដែលមានសិស្ស ចំនួន៦០នាក់ នៅក្នុងនោះ។

ក្រោយមក បន្ទាប់ពីមាន ប្រតិបត្តិការ ជួយសង្រ្គោះពី ក្រុមទាហាន របស់ ប្រទេសប៉ាគីស្ថាន ពួកភេរវករទាំងនោះ ក៏ត្រូវបានសម្លាប់ ហើយមនុស្សជាង ១០០នាក់ នៅក្នុងសាលានោះ ក៏ត្រូវបាន រំដោះផុតពី គ្រោះថ្នាក់ផងដែរ។ ទោះយ៉ាងណាក៏ដោយ ទិដ្ឋភាពដែលគួរ ឲ្យខ្លោចចិត្ត បំផុតនោះ គឺសាកសពរបស់ សិស្សជាច្រើន បានស្លាប់ ដោយមានគ្រាប់ កាំភ្លើងបាញ់ ចំក្បាល និងដើមទ្រូង របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែល ធ្វើឲ្យមានការ សម្លាប់រង្គាល នៅក្នុងប្រទេសមួយនេះ ត្រូវបានក្រុម អ្នកជំនាញអះអាងថា អាចបណ្តាល មកពី ក្មេងស្រី Malala Yousafzai ដែលនាងទើប តែទទួលបាន ពានរង្វាន់ Nobel ដែលចំណុចនេះ ធ្វើឲ្យពួកតាលីបង់ មានការ មិនពេញចិត្ត ជាខ្លាំង ដោយលើកឡើងថា នាងកំពុងបណ្តុះ ទំនាក់ទំនង ជាមួយប្រទេស លោកខាងលិច ព្រមទាំងបាន បន្ថែមទៀតថា អាចនឹងមាន ការសម្លាប់រង្គាល នៅពេលក្រោយៗទៀត។

នេះគឺជា ការសម្លាប់រង្គាល ទៅលើក្មេងតូចៗ យ៉ាងព្រៃផ្សៃបំផុតមួយ នៅក្នុងប្រទេស ប៉ាគីស្ថាន ដែលធ្លាប់មាន កន្លងមក ហើយវាក៏ជា សោកនាដកម្ម ដ៏ធំមួយ សម្រាប់ប្រជាជន របស់ប្រទេសនេះ ក៏ដូចជា ពិភពលោក ទាំងមូលផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ទិដ្ឋភាពនៃ ការយំសោកស្តាយ និងទុក្ខសោក របស់សាច់ញាតិ នៃអ្នកដែលស្លាប់ ក្នុងអំពើភេរវកម្ម មួយនេះ៖








 

ទិដ្ឋភាព អ្នកដែល រងរបួស រួចផុតជីវិត ពីការសម្លាប់ យ៉ាងរង្គាលមួយនេះ៖



ទិដ្ឋភាពនៃ ទីធ្លារបស់ សាលារួម និងប្រតិបត្តិការ នៃការជួយ សង្រ្គោះ៖







រូបភាព៖ ក្មេងស្រី Malala ដែលត្រូវគេ សន្និដ្ឋានថា ជាមូលហេតុចំបង ដែលធ្វើឲ្យ មានអំពើ ភេរវកម្ម បែបនេះ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]