ចិន៖ មានកូនឆ្កែតូចមួយ ត្រូវបានគេ ថតសកម្មភាព ខណៈពេលវា ដើរដូចជា មនុស្ស និងបាន ស្លៀក ជាមួយ នឹងសម្លៀកបំពាក់ បែបគួរឲ្យ ស្រឡាញ់ ថែមទៀតផង។

ចំពោះសត្វឆ្កែមួយនោះ បានស្លៀកពាក់  ជាមួយនឹងសំពត់ ពណ៌ក្រហម អាវក្រាស់ពណ៌ស ពាក់មួក រុំក្រណាត់បង់ក ពណ៌ប្រាក់ ហើយមិនតែ ប៉ុណ្ណោះ វាក៏បានស្ពាយ កាតាបពណ៌ខៀវ ផងដែរ។ អ្វីដែល គួរឲ្យ ភ្ញាក់ផ្អើលនោះ គឺឆ្កែមួយនេះ មិនមែនដើរជើង ៤ ដូចឆ្កែ ដទៃនោះទេ គឺវាដើរតែ ជើង២ តែប៉ុណ្ណោះ ដែលគ្រប់គ្នា ស្មានតែសិស្សសាលា ដើរទៅរៀន ជាមួយនឹងឪពុក ប្រសិនបើ មើលពីក្រោយ។ យ៉ាងណាមិញ សកម្មភាព របស់វា ត្រូវបានអ្នកដំណើរ ជាច្រើននាក់ ថតរូបភាព និង វីដេអូព្រោងព្រាត៕

ចង់ដឹងថា សត្វឆ្កែមួយនេះ គួរឲ្យស្រឡាញ់កម្រិតណា តោះក្រឡេក មើលវីដេអូខាងក្រោមទាំងអស់គ្នា៖


រូបថត នៅពេល កូនឆ្កែមួយក្បាលនោះ កំពុងតែដើរតាមដងផ្លូវ



ប្រភព En.rocketnews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]