វាជារឿង គួរឲ្យ អាម៉ាសមួយ នៅពេលដែល កាមេរ៉ា បានថតជាប់ នូវសកម្មភាព របស់បុរសម្នាក់ ធ្លាក់ពីលើ ម៉ាស៊ីនរត់ ទីណាត់ទីណែន ពេញកន្លែងហាត់ប្រាណមួយ ខណៈពេល កែវភ្នែក ព្រាននារី របស់គាត់ បានក្រឡេក ទៅមើល នារីសក់ក្រហម ដែលកំពុងតែ ដើរឆ្លងកាត់នោះ។

តាមវីដេអូ គេសង្កេតឃើញ បុរសមាឌធំ សាច់ដុំ ម្នាក់នេះ កំពុងតែរត់ នៅលើម៉ាស៊ីន ក៏ស្រាប់តែ មាននារី ស្រស់ស្អាត សក់ក្រហមម្នាក់ ដើរឆ្លងកាត់។ ឃើញស្រីស្អាត ដើរកាត់ មិនមើលដូចជា មិនសម បុរសម្នាក់នេះ ក៏ដៀងភ្នែក មើល ទៅកាន់ស្រីស្អាត ប៉ុន្តែមានដឹងឯណា បែរជាបាត់បង់លំនឹង ផ្ងារជើងធ្លាក់ពីលើ ម៉ាស៊ីនទៅវិញ។ អាចចាត់ទុកថា បុរសសាច់ដុំម្នាក់នេះ ឆ្លាត អាចប្រែប្រួល តាមកាលៈទេសៈ ដោយកែប្រែ ស្ថានភាព ខ្មាសគេ ទៅជាការ អាវ៉ង់ (Push Up) គួរឲ្យអស់សំណើច ទៅវិញ។

គួរបញ្ជាក់ផងដែរថា វីដេអូនេះ ហាក់ដូចជា ល្បីយ៉ាងខ្លាំង នៅលើបណ្តាញ អ៊ិនធើណែត ដោយគេឃើញមាន សារព័ត៌មាន អន្តរជាតិ ធំៗជាច្រើន បានចុះផ្សាយ ដើម្បីចែករំលែក ខណៈអ្នកលេងវិញ បានចែកចាយបន្តគ្នា យ៉ាងព្រោងព្រាត៕


ចង់ដឹងអស់សំណើចយ៉ាងណា ទស្សនាវីដេអូ៖

ដោយ RoMeo

ប្រភព៖ ដេលីម៉ែល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]