បារាំង៖ កីឡាករ ខ្សែប្រយុទ្ធឆ្នើម Thierry Henry ទីបំផុតបាន ប្រកាស ចូលនិវត្តន៍ ជាកីឡាករ បាល់ទាត់ហើយ បន្ទាប់ពីប្រឡូក ក្នុងវិស័យនេះជាង ២០ ឆ្នាំ កន្លងមក ពោលគឺតាំងពីឆ្នាំ ១៩៩៤ ដែលរួមគេ ចូលរួមលើកដំបូង ជាមួយក្លឹប Monaco របស់បារាំង។

អតីត វីរបុរសក្លឹប Arsenal វ័យ៣៧ ឆ្នាំរូបនេះ បានបញ្ចប់ អាជីពបាល់ទាត់ របស់គាត់ ជាមួយក្លឹប New York Red Bulls នៅអាមេរិក ហើយការងារបន្ទាប់ របស់គាត់ គឺនឹងធ្វើជា អ្នកវិភាគ បាល់ទាត់ របស់បណ្តាញ ទូរទស្សន៍ កីឡាដ៏ធំ Sky Sports ដែលទីនោះ ក៏មានអតីតកីឡាករអាជីព មួយចំនួន ធ្វើការ ផងដែរ រួមមាន ដូចជា Gary Neville, Jamie Carragher និង Jamie Redknapp ជាដើម។

យុគសម័យ មាស របស់ Henry គឺកើតឡើង នៅពេល ដែលគាត់ លេងនៅក្លឹប Arsenal ជាទី ដែលគាត់ចំណាយពេល ជាង ៨ឆ្នាំ ប្រកបអាជីពបាល់ទាត់។ កាលនោះ គាត់ត្រូវបាន គេចាត់ទុកថា ជាខ្សែប្រយុទ្ធ មួយរូបដ៏ឆ្នើមបំផុត នៅក្របខណ្ឌបាល់ទាត់ អង់គ្លេស Barclays Premier League។ Henry បានផ្ទេរពីក្លឹប Juventus ទៅ Arsenal ក្នុងឆ្នាំ ១៩៩៩ ហើយគាត់ បានក្លាយ ជាកីឡាករ ស៊ុតបញ្ចូលទី បានច្រើនបំផុតក្នុង ប្រវតិ្តសាស្ត្រ របស់ក្លឹប (២២៨គ្រាប់ សំរាប់គ្រប់កម្មវិធី ប្រកួត និង ១៧៥ គ្រាប់ នៅក្របខណ្ឌ Premier League)។ ជាមួយគ្នា នេះដែរ Thierry Henry ក៏បានជួយ ឲ្យក្លឹប ឈ្នះពានរង្វាន់ ជាច្រើន មានដូចជា ពាន Premier League និង FA Cup ជាដើម៕


កីឡាករHenry ពេលលេងឲ្យក្លឹប New York Red Bulls នៅអាមេរិក


កីឡាករHenry ពេលលេងឲ្យក្លឹប Arsenal នៅអង់គ្លេស


Henry គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Arsenal


Henry បច្ចុប្បន្នបានធ្វើជាអ្នកវិភាគបាល់ទាត់នៅបណ្តាញទូរទស្សន៍ Sky Sports



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]