ការជួយគ្នា ទៅវិញទៅមក គឺ ជាទង្វើរដ៏ល្អមួយ ដែលមិនអាច កាត់ថ្លៃបាន និងមិន ត្រឹមតែ កើតឡើង នៅលើ មនុស្សនោះទេ តែសូម្បីតែ សត្វក៏ចេះមាន ចិត្ដបែបនេះ ដូចគ្នា។

ក្រឡេកមកមើល វីដេអូខ្លី ដែលថតឡើង នៅក្នុងតៃវ៉ាន់ គឺពិតជា ធ្វើប្រិយមិត្ដ មានអារម្មណ៍ ប្លែក និងមានគំនិត មួយផ្សេងទៀត ដែលគ្រាន់តែ ជាសត្វអណ្ដើក ដែលជាសត្វ មានសកម្មភាព យឺតៗ តែវាអាច ជួយសត្វអណ្ដើក មួយក្បាល ផ្សេងទៀត ដែលកំពុងតែ ផ្ងារជើង ឡើងលើ មកឲ្យត្រលប់ ដូចសភាពដើមវិញ...

ចង់ដឹង ថាតើអណ្ដើកចិត្ដល្អ មួយក្បាលនោះ ជួយ អណ្ដើក ដែលកំពុងតែ ជួបអាសន្ន យ៉ាងណា សូមទស្សនាវីដេអូ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

នេះមិនមែនជាអត្ថបទទីមួយ ដែលបង្ហាញពីការចេះជួយគ្នាទៅវិញទៅមករបស់ អណ្ដើកនោះទេ ដែលអត្ថបទមុន ខ្មែរឡូតក៏ធ្លាប់ចុះផ្សាយ ពីមេអណ្ដើកមួយក្បាលបាន បង្រៀនកូនអោយរៀនធ្វើកាយវិការហែលទឹក ផងដែរ។ យ៉ាងណាមិញ រូបថតជាច្រើនសន្លឹក ដែលបានថតបានយ៉ាងស្អាត បានបង្ហាញពីអារម្មណ៍ ជ្រាលជ្រៅ របស់សត្វអណ្ដើក ដែលកំពុងតែបង្រៀនកូន របស់វា អោយចេះហែលទឹក។

រូបថតទាំងនេះ ត្រូវបានថតដោយចៃដន្យដោយ សិស្សស្រីម្នាក់ឈ្មោះ Manzano ដែលរូបថតនេះ មាន ទីតាំងគឺស្ថិតនៅ សួនឧទ្យាន Shingle Creek នារដ្ឋ Florida។ នាងបាននិយាយថា នាងបានទៅលេងនៅឯ សួនឧទ្យាននោះ ហើយ ក៏បានឃើញបឹងធម្មជាតិមួយ ស្រាប់តែប្រទះឃើញទស្សនីយភាពដ៏គួរអោយស្រឡាញ់នេះ ទើបនាងព្យាយាមថតយករូបភាពទាំងនេះ តែម្ដង។

រូបថតនេះ បានបង្ហាញពីសកម្មភាពរបស់មេអណ្ដើក ដែលដាក់កូនរបស់វា នៅលើខ្នង ហើយបានបញ្ចេញកាយវិការ របៀបហែលទឹក ដោយកូនរបស់វា បានធ្វើត្រាប់តាម ដែលមើលទៅគួរអោយស្រឡាញ់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]