ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលតារាសម្តែង និងជាពិធីការិនី កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បានពោលពាក្យថានឹកឪពុកបង្កើត ជាសាធារណៈ  នៅលើបញ្ចក់ទូរទស្សន៍ ខណៈដែលពេលវេលា បានកន្លងមកជាច្រើនឆ្នាំ ដោយនាងមិនដែលបានពោលពាក្យ និយាយ រំឭក ពីឪពុក ម្តងណាឡើយ ។

ពិធីការិនីសម្បូរវោហា កញ្ញា ជីជី កាលពីថ្ងៃទី១៤ ខែធ្នូ នេះ នៅក្នុងកម្មវិធី “A1 ខនសឺត” នាងបាន ពោលពាក្យនិយាយ ដោយបើកចំហរថា "នឹកឪពុកខ្លាំងណាស់" ក្រោយពីតារាចម្រៀង ប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ បានឡើងបកស្រាយ បទចម្រៀងមួយបទ មាន ចំណងជើងថា “តែងសេចក្តី ពីពុក” ក្រោយពីបទចម្រៀងនោះ ចប់ភ្លាមពិធីការិនី ក្នុងកម្មវិធីនោះគឺ កញ្ញា ជីជី ក៏បាននិយាយ ភ្លាម ទាំងសំឡេង អួលដើមកថា “ ឪពុកគ្រប់ៗរូបស្រឡាញ់កូនដូចៗគ្នា ខ្ញុំចង់ប្រាប់ពុកថា ខ្ញុំនឹកគាត់ ខ្លាំងណាស់… ” ។

ចាប់តាំងពីតារាស្រី កញ្ញា ជីជី ចូលប្រឡូក ក្នុងវិស័យសិល្បៈ នាងមិនដែលនិយាយអ្វី ទាក់ទងឪពុកនាង ឡើយ សូម្បីតែពេលនេះ ម្តាយ នាង បានរៀបការមានស្វាមីថ្មីក៏ដោយ ក៏នាងនិងគ្រួសារ មិនដែល និយាយបង្ហើបពីឪពុកទេ ។ សម្រាប់ជីវិតឯកជន របស់តារាស្រី រូបនេះ អាចមាន បញ្ហា គ្រួសារជា ច្រើន ទើបជីវិតគ្រួសារត្រូវ បែកបាក់គ្នាបែបនេះ។ ចំពោះកូនៗក៏មិនដែល និយាយរំឭកអ្វីដែរ ទើបតែពេលនេះ នៅសុខៗ នាងបែរជា នឹកឃើញ និយាយ ពីឪពុកធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាង ជាច្រើន មានការងឿងឆ្ងល់គ្រប់ៗគ្នាថា បើនាងនឹក ឪពុក ចុះហេតុអី មិនទៅសួរសុខ ទុក្ខគាត់? ចាំបាច់ត្រូវ ពោលពាក្យ កំសត់បែបនេះ ?



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]