ព្រះសីហនុៈ នៅវេលាម៉ោង ១២ និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រ ១៨៨-១៨៩ ស្ថិតក្នុងភូមិ ទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់។

រថយន្តបង្កដោយខ្លួនឯង ម៉ាកលុច្សស៊ីស ពណ៍ខ្មៅ ពាក់ស្លាកលេខ2R-4085 បើកក្នុងទិសដៅពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ  រងរបួស ធ្ងន់ ស្រាល ចំនួន៤នាក់(ជាស្ត្រីទាំងអស់)  បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក ព្យាបាលជំងឺ នៅគ្លីនិកឯកជន។

ជនរងគ្រោះទាំង៤នាក់ រួមមាន ១ឈ្មោះ ហូ ម៉ាណាវី ភេទស្រី អាយុ២៤ មានទីលំនៅភ្នំពេញ រងរបួស ស្រាល អ្នកបើកបរ ២ឈ្មោះ ហួ រតនា ភេទស្រី អាយុ១៦ឆ្នាំ រងរបួសធ្ងន់ ជាអ្នករួមដំណើរ ៣ ឈ្មោះ ម៉ូ នីតា ភេទស្រី អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ជាអ្នករួមដំណើរ ៤ឈ្មោះ សុភាព ភេទស្រី អាយុ ២៨ឆ្នាំ រងរបួសធ្ងន់ ជាអ្នករួមដំណើរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]