ភ្នំពេញ៖ វីរនារីកីឡា តេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេ ដាយមាសកីឡាអាស៊ី លើកទី១៧ នៅប្រទេស កូរ៉េក្នុងពិធី ប្រគល់ ប្រាក់រង្វាន់ លើកទឹកចិត្តរបស់ រាជរដ្ឋាភិបាលដល់ កីឡាករ -កីឡាការិនី ដណ្ដើម បានជ័យលាភីពីព្រឹត្តិការណ៍កីឡាអន្ដរជាតិ កាលពីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៤ កញ្ញាបានទទួល សញ្ញាបត្របាក់ឌុប បណ្ដោះអាសន្នរបស់ខ្លួនហើយ ដែលប្រគល់ជូន ដោយលោក បណ្ឌិត សភាចារ្យ សុខអាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការ គណៈរដ្ឋមន្ដ្រី ។

លោក សុខ អាន បានមានប្រសាសន៍ក្នុងឱកាសនោះថា បន្ទាប់ពីដណ្ដើមបានមេដាយ មាស១គ្រឿងជូន ប្រទេសជាតិ កម្ពុជាក្នុង ព្រឹត្តិការណ៍ Asean Games លើកទី១៧កន្លងទៅ កីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ត្រូវបានគេស្គាល់ កាន់តែច្បាស់ ហើយក៏មាន សប្បុរសជនជាច្រើន បានឧបត្ថម្ភជា បន្ដបន្ទាប់ ផងដែរ ។ ជាពិសេសនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជា ណាចក្រកម្ពុជា ក្រៅពីផ្ដល់ ប្រាក់រង្វាន់លើកទឹក ចិត្ដផ្ទាល់ខ្លួន និងប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលនោះ សម្ដេចក៏បាន សម្រេចឲ្យវីរនារី ស៊ន សៀវម៉ី ជាប់ការប្រឡងបាក់ឌុប លើកទី២ដោយស្វ័យប្រវត្តិទៀតផង ។

លោកបន្ដថា សៀវម៉ី បានបើកទំព័រប្រវត្តិសាស្ដ្រ មុនគេ ក្នុងប្រវត្តិនៃការ ចូលរួមប្រកួតកីឡា អាស៊ីអស់ រយៈពេល ៤៤ឆ្នាំ មកហើយ ដូច្នេះអ្វីដែល សៀវម៉ី ទទួលបាន គឺសាកសមនឹងការ ខិតខំប្រឹងប្រែង របស់កញ្ញា ។ ប៉ុន្ដែសម្រាប់ក្រុមអត្តពលិកដែល ដណ្ដើមបានមេដាយ កីឡា អាស៊ី ឬមេដាយ ពិភពលោក ហើយទទួលបានប្រាក់រង្វាន់តិចជាង ស៊ន សៀវម៉ី នោះ សូមកុំ ច្រណែនអី ព្រោះវាមាន លក្ខខណ្ឌខុសគ្នា ដែលរាជរដ្ឋាភិបាលត្រូវផ្ដល់ជូន ។

លោកឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា “កន្លងមកមានកីឡាករ-កីឡាការិនីមួយចំនួនបានលើកឡើងថា ខ្ញុំរកបានមេ ដាយអាស៊ី ឬមេដាយ ពិភពលោកដែរ គួរតែទទួលបានប្រាក់រង្វាន់ប្រហែលកីឡាការិនី ស៊ន សៀវម៉ី ប៉ុន្ដែការគិត បែបនេះ មិនត្រូវទេ ព្រោះយើងត្រូវបែងចែក ឲ្យច្បាស់ថា កីឡាអូឡាំពិក និងកីឡា មិនអូឡាំពិក មានកម្រិតខុសគ្នា ។ ដូច្នេះសូមកុំ ច្រឡំ ការផ្ដល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់ រាជរដ្ឋាភិបាល គឺសុទ្ធតែមានចែងយ៉ាងច្បាស់នៅក្នុងអនុក្រឹត្យ ដើម្បីកំណត់ ពីប្រាក់រង្វាន់លើក ទឹកចិត្តដល់កីឡាករ-កីឡាការិនី” ។ ក្រោយ ទទួលបាន សញ្ញាបត្របណ្ដោះអាសន្ន នេះកញ្ញា ស៊ន សៀវម៉ី បានសម្ដែងនូវការសប្បាយរីករាយជាខ្លាំង ហើយក៏បាន ស្នើឲ្យ អ្នកកីឡាដូចគ្នា ខិតខំហ្វឹកហាត់ បន្ថែមទៀត ដើម្បីរួមដៃគ្នាដណ្ដើមជ័យលាភីលើឆាក អន្ដរជាតិជូនប្រទេស កម្ពុជាជាបន្តទៀត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី