រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូទៅរកសង្សារតែរកមិនឃើញ ធ្វើឱ្យប្រជាពលរដ្ឋនៅជិត ខាងស្មានថា ជាចោរក៍នាំគ្នាដេញតាមចាប់ ធ្វើឱ្យយុវជននោះភ័យក៍បានរត់គេចពីការ ដេញតាម របស់ប្រជាពលរដ្ឋ ទាំងនោះបណ្តាលឱ្យ ធ្លាក់ទៅក្រោម ស្ពានរងរបួសរយះ ក្បាលធ្ងន់ធ្ងរ ។ ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង ១០ និង ៥០នាទី យប់ ថ្ងៃទី ១៦ ធ្នូ ២០១៤ នៅចំណុច ផ្លូវបេតុង ភូមិថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះមិនទាន់ត្រូវបាន គេស្គាល់ អត្តសញ្ញាណ នៅឡើយ ទេដោយសារពេលនេះកំពុងតែសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ ប្រភព ព័ត៌មាន បន្តថា មុនពេលកើត ហេតុយុុវជនរងគ្រោះ បានជិះម៉ូតូជាមួយ មិត្តភក្តិទៅជួបសង្សារ ខណៈពេល ទៅដល់ផ្ទះ នារីជា សង្សារដើររក នាងមិនឃើញ ក៏ត្រូវប្រជាពលរដ្ឋ នៅជិត ខាងស្មាន ថាជាចោរកនាំ គ្នាដេញចាប់ យុវជនរងគ្រោះ ធ្វើឱ្យយុវជន រងគ្រោះ ភ័យក៏បានរត់ទៅ ធ្លាក់ស្ពានបណ្តាល ឱ្យរយះក្បាល រងរបួស ធ្្ងន់ធ្ងរត្រូវ បានគេបញ្ជូន ទៅសង្រ្គោះ នៅមន្ទីរពេទ្យ ។ 

  
យុវជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]