ឥណ្ឌា៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី ដ៏ល្បីម្នាក់ បានទម្លាយ អាថ៍កំបាំង នូវការ សម្រកទម្ងន់ ដែលនាង ទទួលបាន ប្រសិទ្ធភាពបំផុត។

នាង Sonaksi Sinha វ័យ ២៧ឆ្នាំ កាលពីមុន មានទម្ងន់ ដល់ទៅ ៩០គីឡូក្រាម មុនពេល មិនទាន់ចូល សិល្បៈ។ នាង បានព្យាយាមសម្រក ទម្ងន់ ដើម្បីអាចឈានជើងចូល ខាងតារាសម្តែងបាន។ នាង បានរៀបចំ តារាងអាហារ ថាពេលណានាង ត្រូវបរិភោគ និង តែងតែទៅកន្លែងហាត់ប្រាណ ២ដង ក្នុងមួយថ្ងៃ ដោយក្នុងនោះ នាងចូលចិត្ត ធាក់កង់ ហែលទឹក ដើរតិចៗ លើកទម្ងន់ ជាដើម។ ជាលទ្ធផល នាងបាន ស្រកទម្ងន់ អស់ ៣០គីឡូក្រាម ក្រោយពីការ តមអាហារ និង ហាត់ប្រាណ យ៉ាងទៀងទាត់ នេះ។

នាងបាននិយាយថា "វាមិនមែនជារឿង ងាយស្រួល នោះទេ សម្រាប់រូបខ្ញុំ។ តើអ្នកដឹងទេ ថាខ្ញុំជា មនុស្សស្អប់ ការហាត់ប្រាណ ខ្លាំងណាស់ ខ្ញុំតែងចង់ គេចចេញ ឲ្យឆ្ងាយពីវា។ ប៉ុន្តែវាមិនអាច នោះទេ ព្រោះខ្ញុំ ត្រូវតែសម្រេច គោលបំនង របស់ខ្ញុំ ឲ្យបាន។ ជាលទ្ធផល សេចក្តីប្រាថ្នារបស់ខ្ញុំ ទទួលបាន ភាពវិជ្ជមាន ដែលមាន រាងស្លីមស្អាត ក្នុងពេលបច្ចុប្បន្ននេះ"

ចង់ដឹងថា កាលពីមុន នាងមានមាឌធំ និងធាត់ខ្លាំងកម្រិតណា តោះក្រឡេកមើលរូបថត របស់នាងទាំងអស់គ្នា៖




រូបថតកាលនាង ធាត់


នៅពេល នាងហាត់ប្រាណ ដើម្បីទទួលបានរាងស្លីម







រូបថតនា ពេលបច្ចុប្បន្ន

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]