ភ្នំពេញ៖ ក្នុងរយៈពេល ២ថ្ងៃមកនេះ យើងសង្កេតឃើញថា តាមផ្លូវសឹង តែទាំងអស់ទៅហើយ នៃរាជធានីភ្នំពេញ គឺមានគំនរសំរាម ដ៏ខ្ពស់ៗ និងក្រាស់ខ្មឹក ដែលមានក្លិនស្អុយ បង្កការរំខាន ដល់ជីវិតរស់នៅ ប្រចាំថ្ងៃរបស់ ប្រជាជនតាមតំបន់ ជាច្រើន។

យោងតាមការ ដកស្រង់ពី អត្ថបទរបស់ ទំព័រកាសែត ភ្នំពេញប៉ុស្ត៍ បានឲ្យដឹងថា មូលហេតុដែល ធ្វើឲ្យមានគំនរសំរាម តាមដងផ្លូវជាច្រើន បែបនេះក៏ដោយ សារតែ បុគ្គលិករបស់ ក្រុមហ៊ុនប្រមូល សំរាមស៊ីនទ្រី ជាង ១០០០នាក់ បាននាំគ្នា តវ៉ាមិនចូលធ្វើការ ក្នុងគោលបំណង ទាមទារ ដំឡើងប្រាក់ខែគោល ចាប់ពី ២០០ទៅ ៣០០ដុល្លារ និងធ្វើការត្រឹម ៨ម៉ោងក្នុង មួយថ្ងៃតែប៉ុណ្ណោះ ហើយលុះត្រាតែ មានដំណោះស្រាយ សមស្របណាមួយ ផ្តល់ជូនពួកគាត់ ទើបពួកគាត់ ចូលធ្វើការ ឡើងវិញ និងអាចសំអាត រាជធានីភ្នំពេញ ទាំងមូលឲ្យ ស្អាតដូចពីមុនវិញ។

ដោយសារតែ មូលហេតុនេះហើយ ទើបបានជា តាមដងផ្លូវ ជាច្រើនយើង សង្កេតឃើញមាន គំនរសំរាម ដ៏ច្រើនដែល បានជះក្លិនស្អុយ អសោច និងបានជះឥទ្ធិពល អាក្រក់ដល់ អ្នកដែលរស់នៅ ក្បែរនោះ និងអ្នកដំណើរឆ្លងកាត់ ជាពិសេសនោះ គឺវាបានធ្វើឲ្យ ខូចសោភ័ណភាព រាជធានីភ្នំពេញ ផងដែរ។

គួរបញ្ជាក់ផងដែរថា នេះមិនមែន ជាលើកទី១ នោះទេដែល បុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី នាំគ្នាធ្វើ កូដកម្ម មិនចូលធ្វើការ និងបានធ្វើឲ្យ រាជធានីភ្នំពេញ ពោរពេញទៅដោយ សំរាមសឹងតែ គ្រប់ទីកន្លែង។ ខ្មែរឡូត ក៏សង្ឃឹមថា នឹងមានដំណោះស្រាយ ដ៏ល្អណាមួយ នាពេលឆាប់ៗ ខាងមុខនេះ ដើម្បីអាចឲ្យ បុគ្គលិករបស់ ក្រុមហ៊ុនមួយនេះ ឆាប់ចូលធ្វើការ ដើម្បីប្រមូលសំរាម សារឡើងវិញ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ទិដ្ឋភាពនៃ គំនរសំរាម ដ៏ច្រើនតាម ផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ៖











ប្រភព៖ ភ្នំពេញប៉ុស្ត៍

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]