ពិភពលោក ៖ ពិតណាស់ នៅពេលណា ដែលអ្នកធ្វើដំនើរ ទៅលេងក្រៅប្រទេសម្តងៗ វាជាការល្អ ប្រសិនបើលោកអ្នក ធ្វើការស្រាវជ្រាវ ពីប្រទេសដែលខ្លួនទៅ ជាមុនសិន ពីព្រោះ ប្រទេសនិមួយៗ សុទ្ធតែមានច្បាប់ និង ប្រពៃណីទំនៀមទំលាប់ ខុសៗគ្នា បើពុំនោះទេ លោកអ្នកនឹង អាចជួបបញ្ហា ឫ ក៏អាចធ្វើឲ្យ ការធ្វើដំនើរសំរាកលំហែកាយ របស់លោកអ្នក មានភាពរអាក់រអួល។ ដូច្នេះ ថ្ងៃនេះខ្មែរឡូត នឹងនាំយក ច្បាប់ទាំង ១០ ដែលចំលែក ជាងគេក្នុងពិភពលោក ឲ្យប្រិយមិត្តបានដឹង ដូចខាងក្រោម ៖

១. សំរាប់រដ្ឋ Victoria ដែលមានប្រជាជន រស់នៅច្រើនជាងគេ នៃប្រទេសអូស្រ្តាលី គឺ អ្នកមិនអាចផ្លាស់ប្តូរ អំពូលភ្លើង ដោយមនុស្សធម្មតាបានឡើយ គឺ តម្រូវ ឲ្យជាងអគ្គីសនី ដែលមានអជ្ញាប័ណ្ណ ទើបអាចផ្លាស់ប្តូរបាន បើមិនដូច្នេះទេ នឹងត្រូវ ទទួលពិន័យ ១០ ដូល្លារអូស្រា្តលី (៨.២៤ ដុល្លារអាមេរិក)។

២. ទីក្រុងមីឡាន ប្រទេសអ៊ីតាលី តម្រូវឲ្យ ប្រជាជន ទាំងអស់ ត្រូវតែញញឹម គ្រប់ពេល បើមិនដូច្នោះទេ ជនណា ដែលមិនញញឹម នឹងត្រូវបង់ប្រាក់ ពិន័យយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ ប្រជាជន អាចមិនញញឹមបាន នៅក្នុងពេលបុណ្យសព និង មើលអ្នកជំងឺ នៅមន្ទីរពេទ្យ។


៣. រដ្ឋហ្លរីដា នៅប្រទេស អាមេរិកវិញ វាជារឿងខុសច្បាប់ ដែលជនណា បានផោម នៅទីសាធារណៈ បន្ទាប់ពីម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ ព្រហស្បតិ៍។ ដូច្នេះ ប្រសិនបើអ្នកណាចង់ផោម គឺត្រូវតែរត់រកកន្លែងស្ងាត់ ឫ ក៏រត់ទៅផ្ទះ ដើម្បីជៀសវាង ទទួលពិន័យ។

៤. សំរាប់នៅ ប្រទេសអង់គ្លេស វិញ គឺជារឿងខុសច្បាប់ ដែលស្លាប់ នៅក្នុងអគារដ្ឋសភា ។

៥. ចំនែកឯ នៅក្នុងរដ្ឋ អូក្លាហូម៉ា ប្រទេសអាមេរិកវិញ វាគឺជារឿងខុសច្បាប់ ដែល ឲ្យសត្វ លា ដេកនៅក្នុងអាងទឹក បន្ទាប់ពី ម៉ោង ៧ ល្ងាចទៅ។


៦. ប្រទេសកាណាដា បើយោងតាមច្បាប់ នៅក្នុងចំរៀង ៥ បទ ដែលចាក់ផ្សាយ លើវិទ្យុ ត្រូវតែមានមួយបទ ជាចម្រៀង ច្រៀងដោយ ជនជាតិកាណាដា។

៧. នៅក្នុងប្រទេសជប៉ុន គឺជាប្រជាជន មិនអាចធាត់បានទេ ពីព្រោះ កាលពីឆ្នាំ ២០០៩ សមាជិកសភា អនុម័តថា ទំហំចង្កេះដែលធំបំផុត សំរាប់បុរស អាយុ លើសពី ៤០ ឆ្នាំ គឺមិនត្រូវលើស ៣១ អ៊ីញឡើយ ចំនែកឯស្រ្តីវិញ គឹត្រូវតែមាន ទំហំចង្កេះ ក្រោម៣៥ អ៊ីញ។


៨. បាញ់ទឹក ក្នុងបង្គន់ បន្ទាប់ពីម៉ោង ១០ យប់ទៅ គឺជារឿងខុសច្បាប់ នៅក្នុងប្រទេស ស្វីស ពីព្រោះរដ្ឋាភិបាល ប្រទេសស្វីស គិតថា ការចាក់ទឹកចូលបង្គន់ នៅពេលយប់ គឺជា សំលេងរំខាន។

៩. រដ្ឋឈីកាហ្គោ សហរដ្ឋអាមេរិក គឺជារឿង ខុសច្បាប់ ដែល អង្គុយញ៉ាំអាហារ នៅកន្លែងណាដែលមាន ភ្លើងឆេះ។ ដូច្នេះ ប្រសិនបើ ភោជនីយដ្ឋាន មួយមានភ្លើងឆេះ គឺអ្នកមិនត្រូវ នៅជិតនោះទេ។

១០. អស់សាំង នៅតាមផ្លូវ ក្នុងប្រទេសអាល្លឺម៉ង់ គឺជារឿងខុសច្បាប់ ហើយ សូម្បីតែបណ្តើរ យានយន្ត ក៏ខុសច្បាប់ដែរ។ មិនតែប៉ុណ្ណោះទេ អ្នកដែលបើកបរ យានយន្ត អស់សាំងនោះ គឺត្រូវបង់ប្រាក់ ពិន័យ ចំនួន ១០២ ដុល្លារអាមេរិក៕

ទាំងនេះ គឺជាច្បាប់ទាំង ១០ ដែលចំលែកជាងគេ ក្នុងពិភពលោក។ បន្ទាប់ពី បានអានហើយ តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]