អាមេរិក៖ មិនថាតែជនជាតិខ្មែរ ឬបរទេសនោះទេ សុទ្ធតែមានជំនឿថា យកផេះ ឬ ធាតុ អ្នកស្លាប់ ទៅបាចនៅក្នុង ទន្លេ ឬ សមុទ្រ អាចជួយចម្លង អ្នកដែលស្លាប់នោះបាន ប៉ុន្តែនៅពេលថ្មីនេះ មានក្រុមហ៊ុន បានបង្កើតនូវវិធីថ្មីប្លែក ដោយយកធាតុទៅ បាចទម្លាក់ពីលើ អាកាសមកវិញ។

ក្រុមហ៊ុនមួយ មានឈ្មោះថា Mesoloft មានទីតាំង ស្ថិតនៅ ទីក្រុង Lexington រដ្ឋ Kentucky សហរដ្ឋអាមេរិក បានផ្តល់ជូន នូវសេវាកម្ម បុណ្យសពថ្មី ប្លែកមួយ ដោយយកធាតុ ទៅបាចទម្លាក់ ពីលើអាកាស ដែលអាចឲ្យកម្ទេចផេះ មនុស្សដែលអ្នកស្រលាញ់ អាចរាយបាយ នៅគ្រប់ទីកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ការយកធាតុ ទៅបាចទម្លាក់ ពីលើអាកាសនេះ ក៏មានបំពាក់នូវកាមេរ៉ា ដើម្បីផ្តិតយករូបភាព ពីលំហអាកាសផងដែរ ដោយប្រើប្រាស់បាឡុង ដើម្បីនាំយកធាតុ ទៅកាន់លំហអាកាស។ ជាមួយគ្នានេះដែរ កាមេរ៉ាដែល បំពាក់នៅលើបាឡុងនោះ គឺអាចចាប់យករូបភាព នៅរយៈកម្ពស់ ២២,៨៦០ម៉ែត្រពីដី ដែលអាចឲ្យ សាច់ញាតិ និង មិត្តភក្តិ របស់អ្នកស្លាប់ មើលឃើញ ការទម្លាប់ធាតុនោះ យ៉ាងច្បាស់។ ក្នុងនោះដែរ អ្នកវិទ្យាសាស្ត្រក៏បាន បញ្ជាក់ផងដែរថា នៅពេលដែលទម្លាក់ផេះ ពីលើអាកាស វានឹងហោះជុំវិញ លំហអាកាស២ខែ មុននឹងធ្លាក់ចុះ មកលើផែនដី តាមភ្លៀង និងព្រិល។

យ៉ាងណាមិញ កាលបង្កើតគំរោងនេះ ដំបូងវាមាន តម្លៃតែ ២,៨០០ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែដោយសារតែ ការបាចធាតុពីលើអាកាស បានក្លាយទៅ ជាទីពេញនិយម នៅគ្រប់ទីកន្លែង តម្លៃនៃសេវាកម្មមួយនេះ បានកើនឡើង រហូតដល់ ៧,៥០០ដុល្លារ នាពេលបច្ចុប្បន្ននេះ៕

សកម្មភាព ក្នុងការបង្ហោះធាតុ ទៅក្នុងលំហអាកាស និងបាចទម្លាក់ ពីលំហអាកាសមកវិញ៖



ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]