ថៃ៖ យន្តហោះ Air Asia ជើងហោះហើរ FD 9101 ដែលចាកចេញពី ទីក្រុងបាងកក ទៅកាន់ទីក្រុង ណានជីង ប្រទេសចិន បានត្រលប់ បកក្រោយវិញ បន្ទាប់ពីហោះបាន ទើបតែ ៩០នាទី មូលហេតុដោយសារតែ អ្នកដំណើរជនជាតិចិន ពីរនាក់ បង្ក ចលាចល ពេញយន្តហោះ។

រូបភាពជាច្រើន បានបង្ហោះ ដោយសាក្សី ដែលឃើញសកម្មភាព របស់ អ្នកដំណើរ ជនជាតិ ចិនពីរនាក់ មានស្រីម្នាក់ និងប្រុសម្នាក់ អាយុ ២០ឆ្នាំជាង ដែលទំនងជាគូស្នេហ៍ នឹងគ្នា។ តាមប្រភពព័ត៌មាន បានលើកឡើងថា ពួកគេ ទាំងពីរនាក់ ដោយសារចង់ ផ្លាស់ប្តូរ កន្លែង អង្គុយ បាន ស្រែកដាក់ បុគ្គលិក អាកាសចរ ម្តងរួចហើយ។ បន្ទាប់មក នៅពេល នារីអាកាសចរ យកអាហារ ពេលល្ងាច មកឲ្យអ្នកដំណើរ ស្រ្តីដដែលនោះ បាន សុំ ឲ្យគេ យកទឹកក្តៅមកឲ្យ នាង ដើម្បីយកមកឆុង មី របស់នាង។ ប៉ុន្តែក្រោយមក ក៏មានបញ្ហាកើតឡើង ហើយដោយពួកគេ បាន ចាក់មីស្រុះទឹកក្តៅ ទៅលើ នារីអាកាសចរ តែម្តង។

ក្រោយមក រឿងហេតុកាន់តែធំឡើង ដោយបុរស ជាគូស្នេហ៍ របស់នារីបង្ក រឿងហេតុ បានគំរាមធ្វើឲ្យផ្ទុះយន្តហោះ ខណៈ នារីម្នាក់នោះ បានចាប់ផ្តើមស្រែកខ្លាំងៗ។ ជាចុងក្រោយ យន្តហោះ ត្រូវបង្ខំចិត្ត ហោះត្រលប់មកកាន់ ទីក្រុង បាងកក វិញ ខណៈដែល អ្នកដំណើរដទៃលើយន្តហោះ បានចុះពីយន្តហោះ ខណៈ គូស្នេហ៍បង្ករឿង ហេតុនេះ ត្រូវបានប៉ូលីសថៃ ឃាត់ខ្លួន។

គួរបញ្ជាក់ដែរថា រូបភាពជាច្រើន ត្រូវបាន អ្នកដំណើរដូចគ្នា បង្ហោះលើអនឡាញ ដែលអាចឃើញ មី ពាសពេញ យន្តហោះ និង លិខិតឆ្លងដែន បុរសជនជាតិចិនម្នាក់ នោះដែរ៕


រូបភាពៈ មីស្រុះទឹកក្តៅ នៅពាសពេញលើយន្តហោះ


សកម្មភាពចលាចល ពេញលើយន្តហោះ និងអ្នកដំណើរដទៃនាំគ្នាថតរូប


ប៉ូលីសថៃធ្វើការ ឃាត់ខ្លួន ជនបង្ករឿងទាំងពីរនាក់ ហើយអ្នកដំណើរត្រូវរង់ចាំជើងហោះផ្សេង


រូបភាពលិខិតឆ្លងដែន


រូបភាពលិខិតឆ្លងដែន រូបភាពនានាត្រូវបានបង្ហោះពេញអនឡាញ

ប្រភព សៀងហៃ

ដោយ៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]